ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អឺរ៉ុបរកឃើញចំណុច ខ្វះខាតរបស់ខ្លួនជាច្រើន ក្នុងវិស័យការពារជាតិ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃសុក្របន្ទាប់ពី បានមើលតាមរយៈឯកសារព្រាង ដោយគណៈកម្មការអឺរ៉ុបថា សហភាពអឺរ៉ុបបានរាយបញ្ជីចំណុចខ្វះខាត ដែលបានរកឃើញនៅក្នុង វិស័យការពាររបស់ខ្លួន ដែលត្រូវបានលាតត្រដាងដោយសារតែ ជម្លោះក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមឯកសារនេះ ត្រូវបានគេមើលឃើញដោយទីភ្នាក់ងារព័ត៌មាន Bloomberg និងកាសែតអេស្ប៉ាញ El Pais គម្លាតសំខាន់ៗរួមមានប្រព័ន្ធការពារអាកាស និងប្រព័ន្ធការពារមីស៊ីល សមត្ថភាពប្រយុទ្ធតាមផ្លូវគោក ផ្លូវអាកាស និងដែនសមុទ្រ ដូចជានាវាមុជទឹក និងរថក្រោះ ព្រមទាំងការតភ្ជាប់សុវត្ថិភាព ផ្អែកលើផ្កាយរណប និងការការពារតាមអ៊ីនធឺណិត។

រដ្ឋជាសមាជិកក៏បានជួបប្រទះ នឹងការខ្វះខាតគ្រាប់ និងមីស៊ីល ដោយសារការដឹកជញ្ជូន របស់ពួកគេទៅកាន់កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

ឯកសារព្រាងនោះបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នៅអ៊ុយក្រែន បានធ្វើឱ្យទិដ្ឋភាពសន្តិសុខនៅក្នុង សហភាពអឺរ៉ុបកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ហើយបានបង្ហាញពីផលប៉ះពាល់អវិជ្ជមាន នៃការចំណាយលើវិស័យការពារជាតិ ទាបជាច្រើនទសវត្សរ៍ដោយសមាជិកនៃប្លុកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×