បរទេស៖ ពលរដ្ឋអ៊ីតាលីរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំគ្នា នៅតាមទីក្រុងសំខាន់ៗ មួយចំនួនដែលមានដូចជា Genoa ព្រមទាំងទីក្រុង Milan ផងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដើម្បីទាមទារសុំសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសហភាពជាច្រើន ព្រមទាំងក្រុមសកម្មជនឆ្វេងនិយម របស់អ៊ីតាលីផងបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះក្រុមបាតុករបានអះអាងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានធ្វើសកម្មភាពល្មើសច្បាប់ ក្នុងការបន្តបញ្ជូនអាវុធទៅឲ្យ ប្រទេសអ៊ុយក្រែន។ គិតត្រឹមទីក្រុង Genoa...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់សមភាគីចិន លោក Wang Yi ដែលកំពុងបំពេញ ទស្សនកិច្ចនៅទីក្រុងរ៉ូម ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យស្វែងរក “សន្តិភាព” នៅអ៊ុយក្រែន ។ យោងតាមទីភ្នាក់ងារព័ត៌មាន Macau ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ...
តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ពួកគេនឹងរួមគ្នាបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយនៅឆ្នាំ២០៣៥ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ ជាលើកដំបូងរបស់ទីក្រុងតូក្យូជាមួយ ប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយ ពិភពលោកកាន់តែមិនស្ថិតស្ថេរ។ មេដឹកនាំប្រទេសទាំង៣ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងនឹង “កសាងទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់យើង” តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលនឹង “បង្កើនល្បឿនសមត្ថភាពយោធាកម្រិតខ្ពស់របស់យើង និងអត្ថប្រយោជន៍បច្ចេកវិទ្យា” ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ...
បរទេស៖ ប្រទេសអ៊ីតាលីនៅតែពឹងផ្អែក លើឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលខ្លួននៅតែបន្តនាំចូល បើទោះបីជាមានការអំពាវនាវ នៅក្នុងសហភាពអឺរ៉ុបសម្រាប់ ការហាមឃាត់ក៏ដោយ, នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពល របស់អ៊ីតាលី លោក Gilberto Pichetto Fratin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប្រចាំថ្ងៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមអ្នកគាំទ្រ មកពីគណបក្សឆ្វេងនិយមជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅក្នុងទីក្រុងរ៉ូមតាំងតែពីថ្ងៃសៅរ៍ដើម្បីទាមទារ ឲ្យមានការតម្លើងប្រាក់ខែថ្មី ហើយជាពិសេសក៏កំពុងបាន ថ្កោលទោសយ៉ាងខ្លាំងទៅលើ រដ្ឋាភិបាលអ៊ីតាលីសម្រាប់ការ សម្រេចចិត្តបញ្ចូនអាវុធជាច្រើនបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៤ ។ បាតុកម្មដែលជាការរៀបចំដោយសហជីព USB trade union និងមានការគាំទ្រដោយ ក្រុមអ្នកនយោបាយឆ្វេងនិយម ជាច្រើនផងចំនួននៃអ្នកចូលរួម តវ៉ាប្រឆាំងមានការកើនឡើង...
រូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩ កំពុងតែកើនឡើងម្តងទៀត នៅក្នុងប្រទេសអ៊ីតាលី ។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ។ នេះអាចបង្ហាញពីការកើនឡើងសក្តានុពល នៃករណីឆ្លងជំងឺក្នុងអំឡុងរដូវរងាខាងមុខនេះ ។ មូលនិធិ Gimbe ដែលជាអង្គភាពត្រួតពិនិត្យសុខភាពបានឲ្យដឹងថា ចំនួនអ្នកជំងឺនៅក្នុងអង្គភាពថែទាំបង្អែកបានកើនឡើងជិត២២ភាគរយ ក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ។ ការកើនឡើងនៃការចូលមកដល់បន្ទប់ថែទាំបង្អែក គឺលឿនជាងការចូលមកមន្ទីរពេទ្យដែលទាក់ទងនឹងមេរោគឆ្លង ដែលបានកើនឡើង ជិត១០ភាគរយក្នុងរយៈពេលដូចគ្នា ។ ការឆ្លងមេរោគឆ្លងសរុប ក៏បានកើនឡើងផងដែរ ដោយមានប្រហែល២០៨.០០០នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាហើយបានកើនឡើង ពី១៨១.០០០នាក់ កាលពីសប្តាហ៍មុន ។ នេះតំណាងឱ្យការកើនឡើង១៥ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយការស្លាប់ប្រចាំសប្តាហ៍ បានធ្លាក់ចុះ២,៩ភាគរយ ។ លោក Nino Cartabellotta ប្រធានមូលនិធិ Gimbe បានលើកឡើងថា “ជាមួយនឹងការចរាចរនៃមេរោគកើនឡើង យើងរំពឹងថារដ្ឋាភិបាលនឹងដាក់ចេញ នូវផែនការសកម្មភាព សម្រាប់រដូវរងាឆាប់ៗនេះ” ។ លោក Cartabellotta និងមន្ត្រីសុខាភិបាលផ្សេងទៀតបាននឹងកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលអាកាសធាតុត្រជាក់និងសកម្មភាពកាន់តែច្រើនផ្លាស់ទីក្នុងផ្ទះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការរីករាលដាលនៃមេរោគ ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Orazio Schillaci បានថ្លែងកាលពីសប្តាហ៍មុនថា មេរោគឆ្លងបានឈានចូលដល់ “ដំណាក់កាលឆ្លង” នៅក្នុងប្រទេសអ៊ីតាលី ដែលមានន័យថា ទោះបីជាវានឹងមិនរលាយបាត់ក៏ដោយ វានឹងនៅតែស្ថិតក្រោមការគ្រប់គ្រង ។ លោក Schillaci បានថ្លែងថា មេរោគឆ្លងមានលក្ខណៈដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដោយកត់សម្គាល់ថា មនុស្សជាច្រើនបានធ្វើតេស្តវិជ្ជមាន ខណៈដែលមិនមានរោគសញ្ញា ។ ទោះជាយ៉ាងណាក៏ដោយ លោក Schillaci បានជំរុញឱ្យអ្នកដែលងាយនឹងឆ្លងមេរោគត្រូវពាក់ម៉ាស់ គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី បាននិងកំពុងចែកចាយវ៉ាក់សាំងលើកទី៤ ទោះបីជាទិន្នន័យបង្ហាញថា អត្រានៃការចែកចាយមានការថយចុះ បើប្រៀបធៀបទៅនឹងជុំមុនៗនៃកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ ។ គិតត្រឹមថ្ងៃចន្ទ ប្រទេសនេះបានចែកចាយថ្នាំចំនួន១៤២.៥លានដូស ប្រហែល៨៨,៦ភាគរយ នៃអ្នកស្រុកនៃប្រទេសនេះ ដែលមានអាយុលើសពី១២ឆ្នាំ ឬស្មើនឹង៤២,៣លាននាក់ បានទទួលវដ្តនៃការចាក់ថ្នាំបង្ការពេញលេញ បូករួមទាំងការចាក់ថ្នាំបង្ការយ៉ាងហោចណាស់១ដង ឬបានជាសះស្បើយពីការឆ្លងមេរោគឆ្លង ក្នុងរយៈពេល៤ខែមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស ៖ រដ្ឋាភិបាល និងក្រុមប្រឆាំង របស់ប្រទេសអ៊ីតាលី បានឌឺដងពាក្យសម្តី លើការដឹកជញ្ជូន អាវុធសម្រាប់ទីក្រុងគៀវ បន្ទាប់ពីបាតុកម្មដ៏ធំ នៅទីក្រុងរ៉ូម កាលពីចុងសប្តាហ៍ បានអំពាវនាវឱ្យមានសន្តិភាព និងការទូតនៅអ៊ុយក្រែនជំនួសវិញ ។ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Guido Crosetto បានហៅអតីតនាយករដ្ឋមន្ត្រី Giuseppe Conteថាជា “ការសម្លុត អ្នកជិតខាង”...
បរទេស៖ ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបង្ហាញនូវ ផែនការថ្មីមួយដែលនឹង បញ្ចេញថវិកាជំនួយដែលមានទំហំដល់ទៅ ១៥ពាន់លានអឺរ៉ូឬត្រូវ១៤,៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំក្រោយក្នុងការទប់ទល់ទៅនឹងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាកើនឡើង នៃតម្លៃថាមពលទៅលើអាជីវកម្ម និងពលរដ្ឋរបស់ខ្លួន។ ប្រភពដែលបានត្រូវ យកមកចេញផ្សាដោយ rt.com បានឲ្យដឹងទៀតដែរថាលុយទាំងនោះ ក៏ត្រូវបានទាញយកមកពីមួយចំណែកនៃកញ្ចប់លុយ ៩ពាន់លានអឺរ៉ូ ដែលអ៊ីតាលីនឹងបញ្ចេញសម្រាប់ឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការងារកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រី Giorgia...
បរទេស ៖ មេដឹកនាំស្តាំនិយមរបស់ប្រទេស អ៊ីតាលី គឺលោកស្រី Giorgia Meloni បានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោត របស់ប្រទេសអ៊ីតាលី ហើយកំពុងឈាន ទៅរកការក្លាយជា នាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី...
បរទេស ៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច របស់អ៊ីតាលី លោក Daniele Franco បានឲ្យដឹងថា មកដល់ពេលនេះតម្លៃ ថវិកា ដែលប្រទេស នឹងត្រូវចំណាយ សម្រាប់ការនាំចូល ថាមពលទូទាំងប្រទេស នឹងមានកំណើនទ្វេដង ទៅដល់១០០ពាន់លានអឺរ៉ូ។ លោករដ្ឋមន្ត្រី ក៏បានព្រមានទៀតដែរថា ទីក្រុងរ៉ូម មិនអាចបន្តការចំណាយ...