ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។ កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង នៅទីក្រុង Tabriz ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទនេះ ។ ជនរងគ្រោះគឺជាអ្នកបើកយន្តហោះ សហអ្នកបើកបរ និងជាជនស៊ីវិល ដែលជាមន្ត្រីបម្រើការនៅក្នុងសង្គមអឌ្ឍចន្ទក្រហមនៃ Tabriz ត្រូវបានដកស្រង់សម្តីលើកឡើងដូច្នេះ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក កំពុងត្រូវបានពិភាក្សា នៅឯកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ។ លោក Saeed Khatibzadeh បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា “ប៉ុន្តែវាហាក់ដូចជាថា សហរដ្ឋអាមេរិក កំពុងរង់ចាំលទ្ធផល...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចា ដែលកំពុងបន្តនៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយ របស់ភាគីម្ខាងទៀត នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយកត់សម្គាល់ថា គណៈប្រតិភូកំពុង ធ្វើអន្តរកម្មមិនមាន...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបង្វែរទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន ដែលជាប់គាំងរាប់ពាន់លានដុល្លារ ទៅកាន់ក្រុមគ្រួសារ នៃជនរងគ្រោះ ក្នុងព្រឹត្ដិការណ៍ខែ៩ ថ្ងៃទី១១ ថាជា “ការអាម៉ាស់” និង “ប្រឆាំងនឹងមនុស្សធម៌” ។ លោក Saeed...
តេអេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ កាលពីថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី៤៣ នៃជ័យជំនះនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ដោយសារតែការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ការជួបជុំនេះត្រូវបានរៀបចំឡើង ក្នុងទម្រង់នៃការបើកបរចូលសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយមានប្រជាពលរដ្ឋបើកបររថយន្ត និងជិះម៉ូតូក្នុងការជួបជុំ ។ នៅក្នុងរដ្ឋធានីតេអេរ៉ង់ អ្នកបើកបរយានយន្ត ដែលតុបតែងដោយបដាគាំទ្រ ការបង្កើតសាធារណរដ្ឋអ៊ីស្លាម បានធ្វើដំណើរតាមដងផ្លូវទៅកាន់ទីលាន...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការបញ្ជូនក្រុមដ៏ទូលំទូលាយមួយទៅកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បង្ហាញពីឆន្ទៈដ៏មុតមាំរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការបន្តដំណោះស្រាយការទូត។ លោក Raisi បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងឱកាសខួបលើកទី៤៣ នៃបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ១៩៧៩ នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ លោកបានលើកឡើងថា “មនុស្សគ្រប់គ្នាដឹងថាសាធារណរដ្ឋអ៊ីស្លាម មិនដែលចាកចេញពីតុចរចានោះទេ ហើយតែងតែចូលកិច្ចពិភាក្សាជាមួយនឹងការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម”។ លោក Raisi បានបន្ថែមថា...
តេអេរ៉ង់ ៖ លោក Mohammad Bagheri នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់ នឹងបន្តអភិវឌ្ឍថាមពលមីស៊ីល របស់ខ្លួន ដើម្បីរារាំងសត្រូវរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងសុន្ទរកថានៅក្នុងពិធីដាក់បង្ហាញកាំជ្រួចផ្លោងនៅរដ្ឋធានីតេអេរ៉ង់ លោក Bagheri បានលើកឡើងថា ថាមពលមីស៊ីលប្រឆាំងនឹងអ្នកឈ្លានពាន និងអ្នកគៀបសង្កត់នៃសាធារណរដ្ឋឥស្លាមកាន់តែមានឥទ្ធិពល ហើយនឹងបន្តដំណើររីកចម្រើន ការលើកកម្ពស់...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់ គួរតែប្រកាន់យក “កាតព្វកិច្ចដាច់ខាត និងជាបន្ទាន់” ដើម្បីប្រឈមមុខនឹងអ្វី ដែលលោកហៅថា ការឈ្លានពាន របស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច។ លោក Khamenei បានធ្វើការកត់សម្គាល់នេះ...