បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានអំពាវនាវ ឱ្យមានកិច្ចសន្ទនា ថ្នាក់ជាតិមួយ ដើម្បីដោះស្រាយភាព ជាប់គាំងនយោបាយបច្ចុប្បន្ន ចំពេលមានការតវ៉ា ពីសំណាក់អ្នកគាំទ្រគណបក្សស៊ីអ៊ីត ដែលជាគូប្រជែង នៅទីក្រុងបាកដាដ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ របស់គាត់ លោក al-Kadhimi បានជំរុញឱ្យក្រុមបាតុករ ជម្លៀសខ្លួន...
បាកដាដ៖ អ៊ីរ៉ាក់ កាលពីថ្ងៃពុធបានសម្រេចចិត្ត កោះហៅតំណាងទូតរបស់ខ្លួន ពីទីក្រុងអង់ការ៉ា សម្រាប់ការពិគ្រោះយោបល់ និងបានកោះហៅឯកអគ្គរដ្ឋទូតតួកគី ជុំវិញការទម្លាក់គ្រាប់បែកដ៏សាហាវ ទៅលើរមណីយដ្ឋានភាគខាងជើង ប្រទេសអ៊ីរ៉ាក់។ ក្រុមប្រឹក្សារដ្ឋមន្ត្រីអ៊ីរ៉ាក់ សម្រាប់សន្តិសុខជាតិបានប្រកាស ការសម្រេចចិត្តនេះ បន្ទាប់ពីបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការវាយប្រហារដោយទម្លាក់គ្រាប់បែក ដែលបានសម្លាប់អ្នកទេសចរយ៉ាងតិច ៩នាក់ និងរបួស ២៣នាក់ផ្សេងទៀត នៅព្រឹកថ្ងៃនោះ។ ប្រទេសអ៊ីរ៉ាក់ បានចោទប្រកាន់ប្រទេសតួកគីថា...
អង់ការ៉ា៖ ប្រទេសតួកគីកាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវ ទៅលើរមណីយដ្ឋានមួយ នៅក្នុងតំបន់ពាក់កណ្តាល ស្វយ័តរបស់អ៊ីរ៉ាក់ Kurdistan ដោយជំរុញឱ្យអាជ្ញាធរអ៊ីរ៉ាក់ រក្សា “ឥទ្ធិពល និងការឃោសនា” របស់គណបក្សពលករឃឺដ (PKK) ។ ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួកគី អនុវត្តការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មស្របតាមច្បាប់អន្តរជាតិ ដោយមានភាពរសើបបំផុត ចំពោះការការពារជនស៊ីវិល...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានរត់ពន្ធរថយន្តដឹកប្រេងចំនួន ៤០គ្រឿងពីប្រទេសស៊ីរីភាគឦសាន ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍។ របាយការណ៍ បានឲ្យដឹងថា ប្រេងនេះត្រូវបាន យកពីតំបន់ Rmailan ក្នុងខេត្ត Hasaka ភាគឦសាន ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សារព័ត៌មាន SANA...
បាកដាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាដោយផ្ទាល់ថ្មីរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងបាកដាដ។ ក្រសួងការបរទេសអ៊ីរ៉ាក់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Hussein បានធ្វើការកត់សម្គាល់នៅក្នុង ការសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian។ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលអ៊ីរ៉ាក់បានបញ្ជាក់...
តេអេរ៉ង់ ៖ លោក Yahya Al Eshaq ប្រធានសភាពាណិជ្ជកម្មរួម អ៊ីរ៉ង់-អ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ IRNA ឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសងបំណុល របស់ខ្លួនទៅឱ្យប្រទេសអ៊ីរ៉ង់ ហើយនីតិវិធីនៃការសងបំណុល នឹងចាប់ផ្តើមនៅក្នុង ប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Al Eshaq...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ បានផ្លោងចូលមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅមួយរបស់អ្នកជំនាញ និងភ្នាក់ងារយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំង២ បានធ្លាក់នៅពេលល្ងាច នៅក្នុងមូលដ្ឋានអាកាស...
បរទេស៖យោងតាមការប្រកាសដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេសលីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសលីបង់និងប្រទេសអ៊ីរ៉ាក់បានឈានទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀងយោគយល់គ្នា MoU ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រប់វ័ស័យ។ MoU ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការកែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រភពមួយចេញសន្តិសុខបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដែលជាយន្តហោះវាយប្រហារ នៅថ្ងៃចន្ទនេះ នៅឯមូលដ្ឋានយោធានៅជិត អាកាសយានដ្ឋានអន្តរជាតិបាដាដ ហើយត្រូវបានគេបាញ់ទម្លាក់ ។ ប្រភពបានប្រាប់ស៊ិនហួ ក្នុងលក្ខខណ្ឌអនាមិកថា ការវាយប្រហារនេះបានកើតឡើង នៅពេលព្រឹកព្រលឹម នៅគ្រាដែលយន្តហោះគ្មានមនុស្សបើក បានវាយប្រហារមូលដ្ឋានអ៊ីរ៉ាក់ ដែលគេស្គាល់ថា Camp...
បរទេស៖ បេសកកម្មដឹប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបញ្ចប់ជាផ្លូវការហើយ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ាក់។ ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយលោក Qassim al-Araji ក្រោយជុំចុងក្រោយនៃកិច្ចពិភាក្សាបច្ចេកទេសនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ ដើម្បីផ្លាស់ប្តូរជាផ្លូវការនូវបេសកកម្មប្រយុទ្ធទៅជាបេសកកម្មប្រឹក្សាយោបល់ ជួយដល់កងកម្លាំងអ៊ីរ៉ាក់។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសារលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រ លោក Qassim...