អ៊ីរ៉ាក់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ (IS) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសមួយនៅក្នុងខេត្ត Diyala ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ឧទ្ធម្ភាគចក្រកាំភ្លើងរបស់កងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកក្នុងខេត្ត...
បច្ចុប្បន្នភាព មេដឹកនាំ របស់សហរដ្ឋអាមេរិក និងប្រទេស អ៊ីរ៉ង់ បានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារ ដោយយានដ្រូន ទៅលើលំនៅឋាន របស់នាយករដ្ឋមន្ត្រី ប្រទេស អ៊ីរ៉ាក់ លោក Mustafa al-Kadhimi ក្នុងការប៉ុនប៉ង ធ្វើឃាតនាយករដ្ឋមន្ត្រីរូបនេះ ។ មេដឹកនាំនៃប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក...
បាកដាដ ៖ ការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យ ប្រឆាំង នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានភាព ស្មុគស្មាញ ដល់ឆាក នយោបាយ នៅក្នុងប្រទេស ខណៈដែលការវាយប្រហារ បានបង្កើនភាពតានតឹង ដែលបង្កឡើង ដោយអ្នកដើរ តាមគណបក្សនានា ដែលបដិសេធលទ្ធផល នៃការបោះឆ្នោតមុន...
បាកដាដ ៖ ទូរទស្សន៍ផ្លូវការ បានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកំណត់តំបន់បាញ់ បង្ហោះយន្តហោះដ្រូន បើកដែលកំណត់គោលដៅ លំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី លោក Mustafa al-Kadhimi នៅក្នុងតំបន់បៃតង ។ លោក Yahia Rasoul អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការ នៃកងកម្លាំងអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន Iraqiya channe...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានគេចផុតដោយគ្មានគ្រោះថ្នាក់ ក្នុងការប៉ុនប៉ងធ្វើឃាតមួយ ដោយកូនដ្រូនប្រដាប់អាវុធ នៅក្នុងទីក្រុងបាដាត ហើយនេះជាហេតុការណ៍មួយ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង នៅក្នុងប្រទេស ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតជាតិ បង្កឲ្យមានជម្លោះ ដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី០៧ ខែវិច្ឆិកា...
គ៊ែរ ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដើម្បីសួរសុខទុក្ខ លោកបន្ទាប់ពី “ការប៉ុនប៉ងធ្វើឃាតដ៏សាហាវ” ដែលបានកំណត់ គោលដៅលើមន្ត្រីអ៊ីរ៉ាក់ ។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ លោក Sisi បានជូនពរលោក...
បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងនឹងធ្វើការចុះហត្ថលេខាលើកិច្ចសន្យាថាមពលមួយ មានទំហំទឹកប្រាក់ដល់ទៅរាប់សិបពាន់លានដុល្លារ ជាមួយប្រទេសអារ៉ាប៊ិសាអូឌីត នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ ឈ្មោះ Al-Sabah ចេញនៅថ្ងៃចន្ទនេះ។ រដ្ឋមន្ត្រីប្រេងនៃប្រទេសអ៊ីរ៉ាក់ លោក Ihsan Abdul Jabbar បានមានប្រសាសន៍ប្រាប់កាសែតរដ្ឋនោះថា ប្រទេសអ៊ីរ៉ាក់ កំពុងតែពិភាក្សាគ្នាអំពីភាពជាដៃគូជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Saudi Aramco ដើម្បីរុករកនិងអភិវឌ្ឍទីតាំងឧស្ម័នធម្មជាតិ នៅលើតំបន់វាលខ្សាច់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់។...
បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid...
បរទេស៖ យោងតាមការបញ្ជាក់របស់មេបញ្ជាការអ៊ីរ៉ង់ដែលស្ថិតនៅខេត្តភាគខាងលិច Azarbaijan បានបញ្ជាក់ថាកងកម្លាំងរក្សាសន្តិសុខរបស់ ប្រទេសអ៊ីរ៉ង់ បានធ្វើការបំផ្លាញទាំងស្រុងនូវទីតាំងកណ្តាលរបស់ក្រុមប្រឆាំង បដិវត្តដែលមានវត្តមាន នៅក្នុងតំបន៉ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់។ ប្រតិបត្តិការកាលពីពេលថ្មីនេះត្រូវបានធ្វើឡើងនៅ បន្ទាប់ពីសកម្មភាពរបស់ក្រុមប្រឆាំងទនេះនៅក្នុងតំបន់ដែលមានព្រំ ប្រទល់ជាប់ជាមួយនឹងភាគខាងជើងអ៊ីរ៉ាក់នេះ បើយោងតាមការបញ្ជាក់បន្ថែម។ ក្រុមសកម្មប្រយុទ្ធទាំងនេះបានទីតាំងឈរជើង របស់ខ្លួននៅភាគខាងជើងអ៊ីរ៉ាក់នេះ ជាយូរមកហើយគឺជាតំបន់ដែលកៀក ទៅនឹងប្រទេសអ៊ីរ៉ង់ ហើយមុនការប្រយុទ្ធនេះ ខាងភាគីខាងអ៊ីរ៉ង់ក៏បានធ្វើការផ្តល់ព័ត៌មានរួចជាស្រេច ហើយទៅខាងភាគីអជ្ញាធរនៃប្រទេសអ៊ីរ៉ាក់។ គួរឲ្យដឹងដែរថា តំបន់ព្រំដែនភាគខាងលិច...
បច្ចុប្បន្នភាព មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញានេះ ស្តីពីសហរដ្ឋអាមេរិក ដែលបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ។ របាយការណ៍របស់ CSIS បានបង្ហាញថា ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងមកនេះ ចលនាភេរវនិយមនៅលើពិភពលោក មិនបានថយចុះ ឬបាត់បង់ដោយសារសង្គ្រាមរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ តែផ្ទុយទៅវិញ...