ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា សរុបករណីឆ្លងមេរោគកូវីដ-១៩ របស់ប្រទេសមានលើសពី ២៥ លាននាក់ហើយនៅថ្ងៃអង្គារនេះ ជាមួយនឹងកំណត់ត្រា ៤៣២៩ នាក់បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ។ យោងតាមការចុះផ្សាយ របសលទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា នៅពេលដែលករណី សរុបឡើងដល់ ២៥,២២៩,០០០ ករណី ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី ២ ដែលមានករណីឆ្លង...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថារដ្ឋនៅភាគខាងលិច នៃប្រទេសឥណ្ឌា Gujarat គឺត្រូវបានគេជឿជាក់ថា កំពុងតែទទួលរង នូវគ្រោះធម្មជាតិ ដ៏អាក្រក់មួយអំពីព្យុះស៊ីក្លូន ក្នុងពេល ដែលប្រទេសកំពុង ទទួលរងការវាយប្រហារខ្លាំង ដោយសារកូវីដផងនោះ។ គួរឲ្យដឹងដែរថា ព្យុះស៊ីក្លូនមួយនេះ នឹងមានកម្លាំងខ្លាំងបំផុត មិនធ្លាប់មានឡើយ ហើយក៏ជាព្យុះដែលអាក្រក់ជាង គេបំផុតផងដែរ...
ញូវដេលី ៖ តំបន់រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា បានប្រកាសពីថ្ងៃអាទិត្យ នូវការពន្យារពេលមួយសប្តាហ៍ នៃការចាក់សោវីរុសរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដោយរក្សាការរឹតបន្តឹងនេះ ឱ្យមានរយៈពេលជាងមួយខែទៀត។ ការចាក់សោរ ដែលត្រូវបានកំណត់កាលពីថ្ងៃទី ១៩ ខែមេសា ត្រូវបានកំណត់បញ្ចប់នៅថ្ងៃច័ន្ទនេះ ប៉ុន្ដែតំបន់រដ្ឋធានី បានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីជាង ២៨,០០០ ករណី នៅថ្ងៃទី២០...
ញូវដេលី ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា Bharat Biotech កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Covaxin មានប្រសិទ្ធិភាពប្រឆាំង នឹងប្រភេទមេរោគឆ្លង B.1.617 នៃមេរោគកូវីដ-១៩ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា និង វីរុសប្រភេទ B.1.1.7 ត្រូវបានរកឃើញ នៅក្នុងប្រទេសអង់គ្លេស ។ ការសិក្សាពាក់ព័ន្ធ...
បែងហ្គាល់ ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសអាសន្ន អំពីការរីករាលដាល យ៉ាងឆាប់រហ័ស នៃជំងឺកូវីដ-១៩ ឆ្លងកាត់ទីជនបទដ៏ធំមួយ របស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ខណៈមនុស្ស ៤០០០ នាក់ បានស្លាប់ ដោយសារវីរុសនេះ សម្រាប់ថ្ងៃទី៣ ជាប់គ្នា ហើយការឆ្លងសរុប បានកើនឡើងដល់...
ញូវដេលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការចែកចាយ វ៉ាក់សាំង Sputnik V របស់រុស្សីហើយ នៅក្នុងប្រទេស របស់ខ្លួនហើយ វាត្រូវបានចាត់ទុកថា ជាវ៉ាក់សាំងបរទេសដំបូងគេ ដែលត្រូវបានរដ្ឋាភិបាល អនុញ្ញាតិ។ គួរឲ្យដឹងដែរថា កាលពីពាក់កណ្តាល ខែមេសា វ៉ាក់សាំង Sputnik V...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការឆាបឆេះ រោងចក្រផលិតថ្នាំកម្ចាត់សត្វល្អិតមួយកន្លែង នៅរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ អគ្គីភ័យបានឆាបឆេះឡើង នៅតំបន់ Kudikadu គឺរោងចក្រ State Industries...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរនៅរដ្ឋភាគកណ្តាលប្រទេសឥណ្ឌា គឺរដ្ឋ Madhya Pradesh បានឲ្យដឹងកាលពីថ្ងៃពុធថា ៥០ករណីដែលបង្កឡើងដោយផ្សិតខ្មៅ ដែលគេស្គាល់ថា Mucormycosis ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងខ្លួននៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ។ ព័ត៌មានត្រូវបានផ្តល់ដោយលោក Shivraj Singh Chouhan ប្រធានរដ្ឋមន្ត្រី Madhya...
ញូវដេលី៖ មន្រ្តីរដ្ឋមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋដែលមានប្រជាជន ច្រើនបំផុតនៅឥណ្ឌា គឺនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានធ្វើកិច្ចចរចានៅដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុនដូចជា Pfizer និងអ្នកចែកចាយក្នុងស្រុករបស់រុស្ស៊ី Sputnik V ។ ការផ្លាស់ប្តូរដោយរដ្ឋ Uttar Pradesh ដែលជាកន្លែងមានប្រជាជនច្រើនជាងចំនួន ប្រជាជនប្រេស៊ីល កើតឡើងនៅពេល...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់លើសពី២៥០.០០០នាក់ គឺមានចំនួនដល់ទៅ២៥៤.១៩៧នាក់ និងសរុបអ្នកឆ្លងជំងឺ គិតត្រឹមថ្ងៃពុធនេះ មានចំនួន២៣លាននាក់ ។ ខណៈដែលមានអ្នកស្លាប់ច្រើន គឺ៤.២០៥នាក់ ដែលជាតួលេខខ្ពស់បំផុត ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ...