ប្រភពពីក្រសួងការបរទេសបានប្រាប់ BBC ថា ប្រទេសឥណ្ឌាបានដាក់បំរាម ជាបណ្តោះអាសន្នទៅលើ រាល់ការនាំចេញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ។ ពួកគេបាននិយាយថា ករណីដែលកើនឡើងនៃការឆ្លងវីរុសមានន័យថា ជាតម្រូវការចាំបាច់ក្នុងស្រុក ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយដូច្នេះដូស គឺចាំបាច់សម្រាប់ប្រទេសឥណ្ឌាផ្ទាល់។ បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
បរទេស៖ យោងាតាមអត្ថបទចេញផ្សាយដោយកាសែតចិនដេលី នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាមន្ត្រីកំពូលការពារជាតិរបស់អាមេរិក និងឥណ្ឌាកាលពីថ្ងៃសៅរ៍បានឈានទៅដល់ការ សន្យារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ផ្នែកយោធារវាងគ្នានៅចំពេល ដែលក្តីព្រួយបារមភចំពោះការកើន ឡើងនៃឥទ្ធិពល របស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិរបស់ អាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ របស់ឥណ្ឌាលោក Rajnath Singh ត្រូវបានគេដឹងថាបានជួបគ្នានៅក្នុង ទីក្រុងញូវដេលីកាលពីថ្ងៃសៅរ៍ហើយបានថែមទាំងឈាន ទៅដល់ការព្រមព្រៀងគ្នាក្នុងការបើកកិច្ចសហប្រតិបត្តិការវិស័យ ការពារឲ្យកាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។ លោក...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃអង្គារ បានបដិសេធចំពោះការខ្វះខាត វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរដ្ឋភាគពាយ័ព្យហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនការផ្គត់ផ្គង់នៅទូទាំងប្រទេស ដោយផ្អែកលើគំរូតម្រូវការ និងការប្រើប្រាស់ ។ ក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោក បានផ្តល់ថ្នាំចំនួន ២៣លានកម្រិតដល់ប្រជាជនចំនួន១៧ លាននាក់...
បរទេស៖ ប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយប្រាប់នៅថ្ងៃអាទិត្យនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ទំនងជានឹងធ្វើទស្សនកិច្ចឥណ្ឌា នៅសប្ដាហ៍ក្រោយនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ ស្វះស្វែងធ្វើចំណងមិត្តភាពយោធា ឲ្យកាន់តែស៊ីជម្រៅឡើង ដើម្បីទប់ទល់នឹងអំណាចកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចដំបូង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋបាលថ្មីនៃលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងផ្តោតលើការធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការ នេះបើតាមសម្តីប្រភពដែលសុំមិនបញ្ចេញឈ្មោះ...
បរទេស៖ បុរសម្នាក់នៅរដ្ឋគូចារ៉ាត់ ប្រទេសឥណ្ឌា បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូស លើកទី២ ប្រឆាំងនឹងជំងឺឆ្លងនេះ។ គាត់គឺជាមន្រ្តីសុខាភិបាល និងធ្វើការនៅ Dehgam Taluka ក្នុងទីក្រុង Gandhinagar រដ្ឋធានីរបស់រដ្ឋ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បើយោងតាមប្រធានផ្នែកសុខភាពរបស់ក្រុង...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលសហព័ន្ធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.១២៤.៥២៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលចំនួនអ្នកឆ្លងជំងឺថ្មី១២.២៨៦នាក់ ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់មាន ចំនួន១៥៧.២៤៨នាក់ ខណៈដែលអ្នកជំងឺកូវីដ១៩ ចំនួន៩១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ AstraZeneca...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ត្រូវបានគេដឹងថាមានការកើនឡើង បន្តិចគឺប្រមាណជា ០,៤ភាគរយ កាលពីត្រីមាសចុងក្រោយឆ្នាំទៅ ធៀបជាមួយនឹងឆ្នាំ២០១៩។ ប្រភពដដែលបានសរសេរទៀតថា នេះគឺមានន័យថា ឥណ្ឌាបានងើបចេញពីវិបត្តិសេដ្ឋកិច្ច ជាលើកដំបូងចាប់តាំងតែ ពីខ្លួនបានលប់ចោលបម្រាមធ្វើដំណើរនិងបិទព្រំដែន ដោយសារតែកូវីដ១៩។ ជាតួលេខចុងក្រោយ ដែលត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះបន្តិចពីអ្វីដែលការស្ទាបស្ទង់មតិ របស់អ្នកជំនាញនៅ Bloomberg កាលពីលើកមុនដែលបានបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់...
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...