នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ហើយបានអះអាងថា នឹងធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេលើវិស័យផលិតកម្ម ការច្នៃប្រឌិតថ្មីនិងកម្លាំងសេដ្ឋកិច្ច ។ ប៉ុន្តែសេចកី្តព្រាងច្បាប់នេះមានខ្លឹមសារជាច្រើនពាក់ព័ន្ធនឹងប្រទេសចិនដែលគួរឱ្យអ្នកផងមានភាពងឿងឆ្ងល់និងព្រួយបារម្ភ ។ ឧទាហរណ៍ដូចជាសេចកី្តព្រាងច្បាប់នេះ បានមួលបង្កាច់ និងលាបពណ៌លើផ្លូវអភិវឌ្ឍន៍និងគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងស៊ីចាំងជាដើមធ្វើជាលេស វាច្បាស់លាស់ណាស់ សេចកី្តព្រាងច្បាប់នេះ គឺមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ដែលបានបង្ហាញឱ្យឃើញនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យ ដូច្នេះអាចនិយាយបានថា សេចក្តីព្រាងច្បាប់នេះគឺជា “សេចកី្តព្រាងច្បាប់មួយដែលប្រកបដោយអនុត្តរភាព”...
“ចាប់តាំងពីរថភ្លើងចិន ត្រូវបានដាក់ឱ្យប្រើប្រាស់កន្លងមក ដើមទុនដឹកជញ្ជូន តាមខ្សែ Saint Martin ត្រូវបានកាត់បន្ថយ៤០ភាគរយ អតិថិជន ដែលធ្លាប់ បាត់បង់ ទាំងនោះបានជ្រើសរើសការ ដឹកជញ្ជូន តាមផ្លូវដែកជាថ្មី ឡើងវិញ ។” អ្នកបើកបរឡាន ដឹកទំនិញម្នាក់ របស់អាហ្សង់ទីន បានថ្លែង ដូចពោលខាងលើនេះ ។ ក្រោមការជំរុញ...
អំឡុងបុណ្យចូលឆ្នាំខាលប្រពៃណីចិន ឆ្នាំ២០២២ ខ្លាឃ្មុំផានដាចិនមួយក្បាល ឈ្មោះ “Bing Dundun”បាននិងកំពុងទទួលប្រជាប្រិយភាព ជាងខ្លាទៅទៀត ។ ខ្លាឃ្មុំផានដានេះ ជាតុក្កតាសិរីមង្គល នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ បច្ចុប្បន្ននេះ បើចង់ទិញតុក្កតា “Bing Dundun” គឺពិបាកណាស់ មិនត្រឹមតែហាង លក់ទំនិញ តាមអនឡាញបានដាច់ស្ដុកប៉ុណ្ណោះទេ ហាងទំនិញធម្មតាក៏តម្រង់...
តាមរយៈការរៀបចំយ៉ាងផ្ចត់ផ្ចង់ អស់រយៈពេលជាង២ពាន់ថ្ងៃ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានសម្ពោធ បើកនៅថ្ងៃទី៤ ខែកុម្ភៈ ។ “ ពិភពលោកទាំងមូល បាននិង កំពុងស្ថិតក្រោមស្រមោលខ្មៅ នៃជំងឺកូវីដ១៩ សំណាងល្អណាស់ យើងនៅតែមានការប្រកួត កីឡាអូឡាំពិករដូវរងា នេះជាព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយ ។ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់ប្រទេសចិន...
យប់ថ្ងៃទី៤ខែកុម្ភៈ ការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី២៤ បានសម្ពោធបើក ជាផ្លូវការ នៅក្រុងប៉េកាំង ។ ក្នុងចំណោម អ្នកនយោបាយសំខាន់ៗ អន្តរជាតិ ដែលអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួត ក៏មានលោកភូទីន ប្រធានាធិបតី រុស្ស៊ី ដែលបានអញ្ជើញ មកតាមការណាត់ដែរ ។ “លើកនេះលោកអញ្ជើញមក បានសម្រេចការណាត់ ក្នុងការប្រកួតកីឡា អូឡាំពិក...
យប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី ២៤ បានរៀបចំធ្វើនៅកីឡដ្ឋានជាតិ ក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក ហើយបានប្រកាស បើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ...
ប៉ុន្មានថ្ងៃខាងមុខទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក ។ នៅកីឡាដ្ឋានប្រកួត ក្រៅពីអាចមើលឃើញព្រិលទឹកកកពណ៌ស ពណ៌បៃតង ដែលជា និមិត្តរូបតំណាង ឱ្យការពារបរិស្ថានអេកូឡូស៊ី ក៏បានក្លាយទៅជាពណ៌ គួរឱ្យកត់សម្គាល់របស់ការប្រកួតកីឡាអូឡាំពិក រដូវរងាដែលធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។ “ភាពបៃតង”ជាទស្សនៈសំខាន់ នៃ ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដែលបានស៊ីសង្វាក់គ្នា...
ឱ្យតែមើលពីលំហូរ នៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាសកល នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ក៏អាចឃើញ ថា គំនិត ស្តីពីការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន គឺគ្មានទីសំអាងទាល់តែសោះ ។ ទិន្នន័យសេដ្ឋកិច្ច និង សមិទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពហុភាគីមួយចំនួន របស់ចិននៅឆ្នាំ២០២១ ដែលបានចេញផ្សាយ ជាបន្តបន្ទាប់នៅពេលថ្មីៗ កន្លងទៅនេះ ក៏បានបញ្ជាក់ ពីប្រការនេះម្តងទៀត...
ចាប់តាំងពីលោក Joe Biden ឡើងកាន់មុខតំណែង ជាប្រធានាធិបតីអាមេរិកអស់ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ អត្រាគាំទ្ររបស់លោកបាន ធ្លាក់ចុះឥតឈប់ឈរ ធ្វើឱ្យលោកក្លាយជា “ប្រធានាធិបតីដ៏ទន់ខ្សោយ” មុនកាលកំណត់។ តាមលទ្ធផលនៃការស្ទង់ ប្រជាមតិដែលសកលវិទ្យាល័យ Quinnipiac របស់សហរដ្ឋអាមេរិកបានប្រកាសឱ្យដឹងថា អត្រាគាំទ្ររបស់លោក Joe Biden មានត្រឹមតែ៣៣ភាគរយប៉ុណ្ណោះ ដែលបានបំបែកកំណត់ត្រាទាបបំផុត ពោលគឺធ្វើឱ្យលោកក្លាយជាប្រធានាធិបតីមួយរូបក្នុងចំណោមប្រធានាធិបតី ដែលមិនត្រូវប្រជាជនស្វាគមន៍បំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។ លោក Joe Biden បានប្រែមកជា“ទន់ខ្សោយ” គឺមកពីកត្តាច្រើនយ៉ាងលាយឡំគ្នា ហើយក៏បានបង្ហាញពីគុណវិបត្តិទូទៅ មួយចំនួនក្នុងវិស័យនយោបាយ បក្សទាំងពីរនិងអភិបាលកិច្ចក្នុងសង្គម របស់សហរដ្ឋអាមេរិកផងដែរ ។ ប្រឈមមុខនឹងវីរុសបម្លែងថ្មីប្រភេទ Omicron ដែលមានសភាពរាតត្បាតខ្លាំង និងបានវាយទម្លុះរបាំងការពារ នៃវ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលរបស់លោក Joe Biden មិនបានត្រៀមខ្លួនជាមុននិងទាន់ពេលវេលា ដែលបណ្តាលឱ្យការផ្គត់ផ្គង់ ឧបករណ៍ធ្វើតេស្តវីរុស និងម៉ាសដែលមានគុណភាពខ្ពស់ ជាដើមខ្វះខាតយ៉ាងធ្ងន់ធ្ងរ និងបានចំណាយពេលវេលាអស់ជាច្រើន ។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកមានភាព ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ពោលគឺករណីឆ្លងថ្មី ករណីសម្រាកក្នុងមន្ទីរពេទ្យ...
នាពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជាដើមបានឱ្យដឹងថា ដោយសារតែអ្នកនយោបាយលីទុយអានី បានបង្ករឿងហេតុចំពោះគោលការណ៍ចិនតែមួយ បានជាបណ្តាលឱ្យទំនាក់ទំនង ជាមួយប្រទេសចិនមានភាពតានតឹង ក៏ដូចជាបណ្តាលឱ្យសហគ្រាសលីទុយអានី និងសហគ្រាសដែលវិនិយោគទុន ដោយបណ្តាប្រទេសសហភាពអឺរ៉ុប បានទទួលរងការខាតបង់យ៉ាងខ្លាំងផងដែរ ។ ឥស្សរជននៃមជ្ឈដ្ឋាន ពាណិជ្ជកម្មប៉ាន់ប្រមាណថា ការខូចខាតដល់អាជីវកម្មទាំងមូល បានឡើងដល់រាប់រយលានប្រាក់អឺរ៉ូ ។ នាពេលបច្ចុប្បន្ននេះ សហគ្រាសជាច្រើនកំពុងទទួលរងផលវិបាកពីសំណាក់ អ្នកនយោបាយលីទុយអានី ដែលបង្ករឿងហេតុទាំងនោះ ហើយពួកគេបាននាំគ្នាដាស់តឿន រដ្ឋាភិបាលលីទុយអានីឱ្យ កែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងពេលឆាប់ៗ ។ សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាលលីទុយអានីមិនអើពើ នឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរ តៃវ៉ាន់បង្កើតអ្វីដែលហៅថា ”ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើដ៏អាក្រក់របស់ភាគីលីទុយអានី បែបនេះបានល្មើសនឹងគោលការណ៍ប្រទេសចិនតែមួយយ៉ាងគឃ្លើន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង...