នយោបាយ

បទវិភាគនយោបាយ៖ បញ្ហា Ukraine បានធ្វើឲ្យអឺរ៉ុបមានការបែកបាក់ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យអាស៊ាន មានការមិនឯកភាពគ្នា!

ក្រោយសង្គ្រាមលោកលើកទី១ និងលោកលើទី២ គេឃើញប្រទេសជាច្រើន នៅលើពិភពលោកបានរើសគូកន ដើម្បីលេងក្នុងគោលដៅបំរើឲ្យផល ប្រយោជន៏ ពុំមែនជាឧត្តមគតិអ្វីទាំងអស់! ដែលពីដើម្បីជាសត្រូវ ក្រោយមកជាមិត្តខ្លះ ក្រោយមកក្លាយទៅជា សត្រូវក៏ដោយសារមកពី ផលប្រយោជន៍ទាំងអស់ ។

ក្រោយសង្គ្រាមលោកលើទី ២មានបក្ខ សម្ព័ន្ធធំពីរត្រូវបានបង្កើតទ្បើង គឺ NATO និងVarsovies ដែលយន្តការយោធាពីរនេះ បដិបក្ខនិងគ្នាបំរើឲ្យរបប នយោបាយរបស់ខ្លួន តែក្រោយពីសង្គ្រាមត្រជាក់ចប់ លែងមានប្រព័ន្ធនយោបាយ សង្គមនិយមទៀតស្រាប់ តែប្រទេសទាំងអស់មើលឃើញថា ប្រព័ន្ធមូលធននិយម ឬសង្គមនិយមលែងសំខាន់ ឲ្យតែរបបនយោបាយនោះ បំរើឱយផលប្រយោជន៍របស់ខ្លួន គឺលេងជាមួយគ្នាបានទាំងអស់។

ដល់តំណាក់កាល សកលភាវូបនីយកម្មមកដល់ គឺរបបផ្តាច់ការឃោឃៅ កាន់តែលែងសំខាន់ទៀត ឲ្យតែរបបនោះបម្រើឲ្យគោលដៅ យុទ្ធសាស្ត្ររបស់ខ្លួន គឺអាចលែងជាមួយគ្នាបាន រួមទាំងការលក់អាវុធឲ្យទៀត ក្នុងគ្រប់រដូវកាលដូចជា៖ អាមេរិក-ចិន អាមេរិក-អ៊ីរ៉ង់-អ៊ីរ៉ាក់ អាមេរិក-កូរ៉េខាងជើង អាមេរិក-វៀតណាម រុស្សី-អាស៊ាន រុស្សី-អឺរ៉ុប។ល។ ដោយពុំបានគិតថា នេះជាអតីតសត្រូវ និងគ្នាទ្បើយ!

ផលប្រយោជន៏ ជាន់និងផលប្រយោជន៍ និងគ្នាទើបពេលមានបញ្ហា Ukraine ឬបញ្ហាសមុទ្រចិនខាងត្បូង កើតទ្បើធ្វើឲ្យប្រទេសនីមួយៗ រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយ កុំឲ្យមានការ ប៉ះពាល់មកលើផលប្រយោជន៍ យូរអង្វែងរបស់ប្រទេសខ្លួន រួមតាំងការបាត់មិត្តផង។

សហគមន៍អឺរ៉ុប ដែលហៅថា EU មានទាំងអស់ ២៧ប្រទេស ដែលក្នុងនោះមាន ២២ប្រទេស ជាសមាជិករបស់ NATO ។ ក្រៅពីនេះមាន ៥ប្រទេសឈរក្រៅ NATO រួមមាន Austria ,Finland , Sweden , Cyprus និង Malta ។ ជាយន្តការយោធាដ៏កំពូលមែន តែធាតុពិតរាល់ការសំរេច លើគោលនយោបាយធំ មានតែបីប្រទេសទេដែលដើរតួវិជ្ជមាន បំផុតគឺបារាំង អាល្លឺម៉ង់ និងអ៊ីតាលីដែល មុននេះរួមមានទាំងអង់គ្លេសផង តែឆ្លងតាម Brexit អង់គ្លេច លែងមានទំនាក់ទំនង ណាមួយជាមួយ NATO ទៀតហើយ។

លើទិដ្នភាពជាក់ស្តែងនេះ បញ្ជាក់ឲ្យឃើញថា EU និង NATO ខុសដោយទ្បែកពីគ្នាដោយ NATO មានអាមេរិកចំពោះ EU វិញឥតមានអាមេរិកឈរជើងនៅក្នុង យន្តការនេះទេ។

ដូច្នោះពេលដែលមានព្រឹតិ្តការណ៍ Ukraine គេឃើញអង់គ្លេស ដែលជាសមាជិករបស់ NATO បានមានសកម្មភាពសកម្មជាងគេ ក្នុងការរួមដំណើរជាមួយ អាមេរិកប្រឆាំង រុស្សី ព្រោះអង់ភ្លេស ឯករាជម្ចាស់ការ ដោយពុំមានពាក់ពន្ធ័នយោបាយ ណាមួយជាមួយនិង EU ទ្បើយ។

ដោយទ្បែកឆ្នាំនេះ២០២២ បារាំងជាប្រធានប្តូរវេនរបស់ EU ទើបបារាំងដាច់ខាត ត្រូវមានសកម្មភាព ណាមួយបញ្ជាក់ឲ្យឃើញ នៅមុខងារនិងតួនាទី ជាបងធំមួយនៅក្នុង តំបន់ដែលដឹងថា Actions របស់បារាំង ពុំសូវត្រូវបានស្វាមគមន៍ ដោយអាមេរិកទ្បើយ ដោយចក្ខុវិសយ័នៅមានការខុសគ្នានោះ !

ចំពោះ អាល្លឺម៉ង់វិញ មាត់ប្រកាសថា គាំទ្រអាមេរិកតែក្នុងពោះ មិននឹងនរដោយភ្នែកមួយមើលទៅ Washing និងភ្នែកមួយទៀតមើលទៅ ក្រុង Moscow នោះ! ដោយទ្បែកចំពោះអ៊ីតាលីឥតនិយាយអី ប៉ះពាល់ដល់ Ukraine សោះទ្បើយ! ដោយប្រហែលអ៊ីតាលីមើលទៅ ឃើញថាបញ្ហា Ukraine ដូចករណីបច្ចុប្បន្នភាពមួយ នៅក្នុងតំបន់គ្មានអីសំខាន់ សោះទ្បើយ! ទើបអ៊ីតាលីហាក់បីដូចជាពុំបានបញ្ចេញ នៅទស្សនៈនយោបាយណាមួយ ជុំវិញបញ្ហា Ukraine សោះទ្បើយ!

ម៉្យាងទៀតអ៊ីតាលីទើបនិងបាន ប្រកាសចូលរួមក្នុងផែនការយុទ្ធសាស្ត្រ One Belt-One Road! ហើយឥលូវនេះលោក Xi Jinping និង លោក Putin ស្រាប់តែជាសន្លឹកបៀរអាត់ ពីរកាន់តែធ្វើឲ្យអ៊ីតាលី លែងមានយោបល់សោះទ្បើយ។

ការធ្វើដំណើររបស់ Macron ទៅជួប Putin សុទ្ធតែមានការគាំទ្រមិនចំហ ពីអាលឺ្លម៉ង់ដែលតាមការវាយ តម្លៃរបស់ពួកអ្នកយុទ្ធសាស្ត្រ គឺការជួបគ្នារវាង Macron និង Putin ដើម្បីរួមគ្នាពិភាក្សាលើដំណោះស្រាយ Minsk គឺមាននយ័ថាចង់រុញអាមេរិក ឲ្យចេញផុតពីការលេងលើក្តាអុក Ukraine បច្ចុប្បន្ននេះ! កិច្ចព្រមព្រៀង Minsk គឺជាផលិតផលដែលរួមគ្នា ផលិតទ្បើងដោយប្រទេស ៤គឺ.បារាំង អាលឺ្លម៉ង់ រុស្សី និង Ukraine ដែលដំណោះស្រាយនេះ ពុំមានតួនាទីរបស់ អាមេរិក និងអង់គ្លេសដែលធ្វើ ឲ្យប្រទេសពីរនេះ Values នៅក្នុងតំបន់នេះ!

ដំណោះស្រាយ Minsk នេះអ្នកទទួលបានផលច្រើនគឺ Putin ដោយរុស្សី នៅបន្តកាន់កាប់មកលើ តំបន់ Donbass ហើយលើមូលដ្នាននេះ Putin និងមិនលើកទព័វាយប្រហារ ចូលមក Ukraine ហើយពុំមានការវាយប្រហារ របស់រុស្សី មកលើ Ukraine គឺអ៊ីរ៉ុបទាំងមូលពុំមានហេតុផល ណាមួយក្នុងការដាក់ទណ្ឌកម្ម មកលើរុស្សីទ្បើយ! ហើយបើពុំមានការដាក់ទណ្ឌកម្មពី អឺរ៉ុប គឺបំពង់នាំប្រេង Nord Stream II នៅតែដំណើរការដដែល។

ទាំងបារាំង អាលឺ្លម៉ង់ និងអឺរ៉ុបទាំងមូលដឹងថា ការលេងរបស់បារាំង គឹជាការដេញសត្វខ្លា អាមេរិកចេញហើយទទួលយកឆ្កែ ចចក Putin ចេញ! ព្រោះបើពុំមានអាមេរិក គឺរុស្សីនឹងជិះសេះលែងដៃ តែឲ្យដំណោះស្រាយមួយនេះជៀសបាន ការប្រឈមមុខជាសង្រ្គាម ដែលមើលមិនឃើញ! ព្រោះបើមានសង្គ្រាមក៏អាមេរិក ទុកឲ្យអឺរ៉ុប ដោះស្រាយដោយខ្លួនឯង ប្រឈមមុខផ្ទាល់ជាមួយនិងរុស្សី លែងមានអាមេរិក និងអង់គ្លេសចូលរួមហើយ!

ករណីវិបត្តិតៃវ៉ាន់ និងលើសមុទ្រចិនខាងត្បូង ក៏ដូចនេះដែរដោយអាមេរិក និងពួក Quad បំពោងសម្លេងឲ្យខ្លាំង អំពីគ្រោះគំរាមគំហែង ពីចិនដើម្បីនាំឲ្យមានការ រត់ប្រណាំង ស្វពាវុធនៅក្នុងតំបន់! បន្ទាប់មករុញប្រទេស អាស៊ាន មួយចំនួនឲ្យប្រឈមមុខជាមួយចិន នាំដល់ការបែកបាក់ផ្ទៃក្នុង អាស៊ានដែរអ្នកចំណេញលើយុទ្ធសាស្ត្រ គឺអាមេរិកនេះ ឯង! ព្រោះការបែកបាក់មិនឯកឆ្ឆ័នរបស់ អាស៊ាន និងធ្វើឲ្យចិនគ្រប់គ្រង់ អាស៊ាន មិននាំដល់ បរាជ័យផែនការយុទ្ធសាស្ត្រផ្លូវមួយ ខ្យែក្រវ៉ាត់មួយរបស់ចិនក្នុងតំបន់។

ជាការពិត អ្នកកាន់អំណាចរបស់សេតវិមាន ចង់ឃើញមានភាពវឹកវរអស្ថេរភាព និងអាចនាំឲ្យមានសង្គ្រាម ក្នុងកំរិតតំបន់នៅអឺរ៉ុប និងអាស៊ី ដោយយកបញ្ហា Ukraine តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ធ្វើជានុយ Proxy war! តែបារាំង អាលឺ្លម៉ង់ បានដឹងនិងកម្ពុជាធ្លាប់មានបទពិសោធន៍! ទើបប្រទេសទាំងនេះ មិនដើរតាមនយោបាយ របស់ប្រទេសក្រៅតំបន់ ដោយបញ្ហាតំបន់ទុកឲ្យប្រទេសក្នុងតំបន់ ដោយស្រាយដោយពុំមានការលូកដៃពី ប្រទេសខាងក្រៅ! ករណីសូមរួមគ្នាដោះស្រាយក្នុងក្របខណ្ឌ Minsk Agreement ចំពោះសមុទ្រចិនខាងត្បូង សូមដោះស្រាយតាម រូមមន្ត ទ្វេភាគីប្រទេសណាមានបញ្ហា វិវាទលើ សមុទ្រជាមួយចិន សូមដោះស្រាយទេ្វភាគី ជាមួយចិនដោយសូមកុំយកអាស៊ាន ឬឈប់យកកម្ពុជាធ្វើជាចំណាប់ខ្មាំង បំរើឲ្យផងប្រយោជន៍សួនតួររបស់ អស់លោកអ្នកតទៀត! បញ្ហាកំពង់ផែរាម និងតំបន់ទេសចរណ៍ តារាសារគរគឺដែនដី ពិសិដ្នក្នុងអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា! ដូចដែលអ្វីដែលពួកអ្នក កំពុងតែធ្វើនៅលើទឹកដី របស់អ្នក ដែលកម្ពុជាមិនរវល់ទាល់តែសោះនោះ!

កម្ពុជាបច្ចុប្បន្នរស់នៅក្រោមពន្លឺ សន្តិភាពក្រោយពីសង្គ្រាម ៤០ឆ្នាំ ត្រូវបានបង្កើតដោយ ដោយអ្នកខាងក្រៅ! បណ្តាសសារ ភូមិសាស្ត្រលែងមានអនុភាព មកលងជាតិខ្មែរទៀត ដោយយើងមានគោលនយោបាយ ត្រឹមត្រូវ ក្រោមការដឹកនាំរបស់ រដ្ឋបុរសសន្តិភាពសម្តេសតេជោ ហ៊ុន សែន និងរស់ក្រោមឆ័ត្រ BRI ក្នុងភាពការពារ បូរណភាពទឹកដី និងការសំបូររុងរឿង ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវ ភូមិសាស្ត្រនយោបាយ

To Top