កីឡា

បទវិភាគ ៖ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបកស្រាយយ៉ាង រស់រវើកនូវការដែល “ពិភពលោករួមបញ្ចូលគ្នា ដូចគ្រួសារតែមួយ”

ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដែលទើបបិទបញ្ចប់ នៅពេលថ្មីៗកន្លងទៅ មានទិដ្ឋភាពមួយ គួរឱ្យរំជួលចិត្តណាស់ ៖ អ្នកនាង Xu Mengtao កីឡាការិនីចិន បានឱបជាមួយអ្នកនាង Ashley Caldwell ដែលជាកីឡាការិនី អាមេរិក បន្ទាប់ពីអ្នកនាង ទទួលបានមេដាយមាស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសាLadies’ Aerialsនៃការប្រកួតជិះ ស្គីព្រិលបែបសេរី ។ អ្នកនាង Ashley Caldwell បានហៅអ្នកនាង Xu Mengtao ថា “Taotao”យ៉ាងស្និទ្ធស្នាលផង និងជូនពរគាត់ទទួលបានជើងឯកផង ។

ទិដ្ឋភាព នេះ បានធ្វើឱ្យអ្នកទាំងអស់គ្នាទាំង ក្នុងនិងក្រៅកីឡដ្ឋានរំជួលចិត្តយ៉ាងខ្លាំង ដែលបានបង្ហាញ ពីស្មារតីកីឡាទំនើប របស់អត្តពលិក ដែលប្រកួត ប្រជែង ដោយសន្តិភាពនិងសាមគ្គីគ្នា និងជួយយកអាសាគ្នា ទៅវិញទៅមក ក្រៅពីទទួលបានជ័យជំនះ ខាងស្នាដៃប្រកួតកីឡា ។

ការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី២៤ បានបិទបញ្ចប់ នៅ ក្រុងប៉េកាំងកាលពីថ្ងៃទី២០ខែកុម្ភៈ ។ ក្នុងនាមជា “ទីក្រុង ដែលបានរៀបចំការប្រកួតកីឡា អូឡាំពិកទាំងរដូវក្តៅ និងរដូវរងា”ដំបូងគេក្នុងប្រវត្តិសាស្ត្រ ក្រុងប៉េកាំង ជាសក្សី នៃកិត្តិយសនិងក្ដីសុបិន ក្នុងកីឡាប្រកួត ដែលបានប្រមូលផ្តុំសាមគ្គីភាព និង មិត្តភាពនៃសង្គមមនុស្សជាតិ ។ អត្តពលិកដែលមកពីតំបន់នានា លើពិភពលោកបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព និងយកឈ្នះលើខ្លួនឯង ដោយបានបំបែកកំណត់ត្រាពិភពលោកចំនួនពីរនិងកំណត់ត្រា នៃការប្រកួតកីឡា អូឡាំពិក រដូវរងាចំនួន១៧ ។

អ្វីដែលកាន់តែគួរ ឱ្យរំភើបចិត្តនិងភ្ញាក់ផ្អើល ជាងជើងឯកនិងកំណត់ត្រានោះ គឺការជួបជុំគ្នារបស់មហាគ្រួសារ អូឡាំពិកនៅក្រុងប៉េកាំង ពោលគឺ អត្តពលិកជិត ៣ពាន់នាក់ ដែលមកពីប្រទេស និងតំបន់ ចំនួន៩១បានជួបជុំគ្នា នៅក្រុងប៉េកាំង ក្នុងនោះ មានតំបន់ Samoa របស់អាមេរិក ដែលចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងា ម្តងទៀត បន្ទាប់ពីខកខានអស់រយៈពេល២៨ឆ្នាំ ហើយក៏មានប្រទេស អារ៉ាប៊ីសាអ៊ូឌីត និងហៃទី ដែលចូលរួមការ ប្រកួតកីឡា អូឡាំពិក រដូវរងាជាលើកទីមួយផងដែរ ។ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ជាការប្រកួតកីឡា អូឡាំពិករដូវរងាលើកទីមួយ បន្ទាប់ពីដាក់ពាក្យ “កាន់តែសាមគ្គីគ្នា” ចូលក្នុងបាវចនាអូឡាំពិក ដូច្នេះ ពាក្យស្លោក “រួមគ្នាឆ្ពោះទៅអនាគត” នឹងណែនាំអត្តពលិក កីឡាអូឡាំពិក ដែលមកពីតំបន់នានា លើទូទាំងពិភពលោកសាមគ្គីគ្នា ផ្តល់ជំនួយគ្នាទៅវិញទៅមក ពួតដៃគ្នាឆ្ពោះទៅមុខ ដើម្បីសម្រេចគោលបំណងរួម ។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Ladies’ Big Air នៃការប្រកួតជិះស្គីបែបសេរី កញ្ញា Gu Ailing ដែលទទួលជើងឯកនិងកញ្ញា Mathilde GREMAUD ដែលទទួលជយលាភីលេខបីបាននាំគ្នាទៅលួងលោមកញ្ញា Tess LEDEUX ដែលទទួលជយលាភីលេខពីរហើយស្រក់ទឹកភ្នែកនោះ បន្ទាប់ពីបញ្ចប់ការ ប្រកួតកីឡា Curling ចម្រុះបុរស-នារីរវាងចិន និងអាមេរិក នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង អត្តពលិកចិន និងអាមេរិកបានជូនកាដូគ្នា ទៅវិញទៅមក ដើម្បីទុកជាអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសា Men’s Aerials នៃការប្រកួតជិះស្គីព្រិល បែបសេរី លោក Ilia Burov កីឡាករនៃគណៈប្រតិភូគណៈកម្មាធិការ កីឡាអូឡាំពិករុស្ស៊ីបានទះដៃជាមួយលោក Oleksandr Abramenko កីឡាកររបស់ អ៊ុយក្រែន ហើយឱបគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកក្តីសប្បាយ រីក រាយជាមួយគ្នា ។ល។
ក្រៅពីការធ្វើអន្តរកម្មវិជ្ជមាន រវាងអត្តពលិក ភាពរាក់ទាក់កក់ក្តៅ របស់អ្នកស្ម័គ្រចិត្តនិងប្រជាជនចិន ក៏បានទុកអារម្មណ៍ដ៏ជ្រាលជ្រៅឱ្យអត្តពលិកផងដែរ ។ បន្ទាប់ពីបញ្ចប់ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង ប៉េកាំង អ្នកនាង Tessa Maud កីឡាការិនីជិះស្គីលើក្តារ របស់អាមេរិកបានរំលឹកឡើងវិញ តាមប្រព័ន្ធទំនាក់ទំនង សង្គម នូវខណៈ ដែលអ្នកស្ម័គ្រចិត្តចិន ស្រែកថា “ស្វាគមន៍មកប្រទេសចិន” ទៅកាន់ខ្លួននៅយប់ថ្ងៃដដែល ហើយអ្នកនាងមានទឹកចិត្ត រំភើបស្ទើរ តែស្រក់ទឹកភ្នែក ។ អ្នកនាង Jenise Spiteri កីឡាការិនី នៃគណៈប្រតិភូកីឡាម៉ាល់តាបានថ្លែងថា ពេលអ្នកត្រូវការ បុគ្គលិកនៅទីនេះ សុទ្ធតែមានចិត្ត ល្អនិង ស្មោះត្រង់ ខ្ញុំគិតថា នេះគឺជាវិធីដែលមនុស្សទាំងអស់គ្នា លើពិភពលោកតភ្ជាប់គ្នា ដែលមិនរងផលប៉ះពាល់ ពីនយោបាយ និងសេដ្ឋកិច្ចនោះទេ ។

ប្រទេសចិនពុះពារឧបសគ្គ ជាច្រើន យកឈ្នះលើការលំបាក គ្រប់បែបយ៉ាង ដើម្បីផ្តល់ “ការប្រកួតកីឡាអូឡាំពិក ដែលមិនអាចប្រៀបផ្ទឹមបាន យ៉ាងពិតប្រាកដ” មួយលើកជូន ចំពោះពិភពលោក ។ នេះជាការបកស្រាយ យ៉ាង រស់រវើកចំពោះការអនុវត្តជាក់ស្តែង នៃប្រទេសនានា និងតំបន់នានា លើពិភពលោក ដែលជួយយកអាសាគ្នា ទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា ក៏ដូចជាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
នៅយប់រៀបចំ ធ្វើពិធីបិទ បញ្ចប់ ពេលកាំជ្រួចរាងជាអក្សរចិន “Tian Xia Yi Jia”និងអក្សរអង់គ្លេស “ONE WORLD ONE FAMILY ”ត្រូវបាញ់ បង្ហោះទៅក្នុងអាកាស នៅលើកីឡដ្ឋានជាតិចិន មនុស្សជាតិ នៅពីក្រោមទង់កងប្រាំវង់ គឺមានសាមគ្គីភាពខ្លាំងណាស់ ។ ពេលនេះ មិនបែងចែកប្រទេសឬពូជសាសន៍ សុទ្ធតែបានលើសពីពិន្ទុនិងភាពឈ្នះចាញ់ ។
ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានបកស្រាយយ៉ាង រស់រវើកនូវការដែល “ពិភពលោករួមបញ្ចូលគ្នាដូចគ្រួសារតែមួយ” ។ ការប្រកួតកីឡាអូឡាំពិករដូវ រងាក្រុងប៉េកាំងនឹង បើកសករាជថ្មី នៃកីឡាអូឡាំពិក ហើយក៏នឹងបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីភាពជាសកលផងដែរ ៕

To Top