កីឡា

បទវិភាគ ៖ សេដ្ឋកិច្ចព្រិលទឹកកក “អុជបំភ្លឺ” បុណ្យចូលឆ្នាំថ្មីចិន

អំឡុងបុណ្យចូលឆ្នាំខាលប្រពៃណីចិន ឆ្នាំ២០២២ ខ្លាឃ្មុំផានដាចិនមួយក្បាល ឈ្មោះ “Bing Dundun”បាននិងកំពុងទទួលប្រជាប្រិយភាព ជាងខ្លាទៅទៀត ។ ខ្លាឃ្មុំផានដានេះ ជាតុក្កតាសិរីមង្គល នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ បច្ចុប្បន្ននេះ បើចង់ទិញតុក្កតា “Bing Dundun” គឺពិបាកណាស់ មិនត្រឹមតែហាង លក់ទំនិញ តាមអនឡាញបានដាច់ស្ដុកប៉ុណ្ណោះទេ ហាងទំនិញធម្មតាក៏តម្រង់ ជួរវែងអន្លាយដែរ រហូតដល់អ្នកប្រើ បណ្តាញ អ៊ីនធឺណែត របស់ចិនបានបង្កើតពាក្យថា “ពិបាករកបានDundun” ដើម្បីពណ៌នាពីការលក់ដាច់និង ពេញនិយមរបស់ខ្លាឃ្មុំផានដានេះ ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្របគ្នានឹងព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិករដូវរងា ទីផ្សារប្រើប្រាស់ក្នុងវិស្សមកាល បានបញ្ចេញភាពរស់រវើក កាន់តែច្រើន សេដ្ឋកិច្ចព្រិលទឹកកកបាន “អុជបំភ្លឺ” បុណ្យចូលឆ្នាំថ្មីចិន ។

ខណៈការរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន អ្វីដែលប្រជាជនចិន និយមចូលចិត្ត មិនគ្រាន់តែផលិតផល ពាក់ព័ន្ធនឹងការប្រកួតកីឡាអូឡាំពិករដូវ រងាប៉ុណ្ណោះទេ ថែមទាំងក៏មានកីឡាព្រិលទឹកកកផងដែរ ។ យោងតាមទិន្នន័យរបស់វេទិកា កក់សេវាកម្ម ខាង ទេសចរណ៍ តាមអនឡាញមួយរបស់ប្រទេសចិនបានឱ្យដឹងថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំ ថ្មីប្រពៃណីចិន វេទិកានេះ បានលក់ សំបុត្រកីឡាដ្ឋាន ជិះស្គីព្រិលកើនឡើងប៉ុន្មានដង បើប្រៀបធៀបនឹងរយៈពេល ដូចគ្នា នៃឆ្នាំមុន នៅក្រុងHaerbin ខេត្តHeilongjiang ភ្នំChangbaishan ខេត្តJilin និង តំបន់Aletai នៃភូមិភាគស៊ីនជាំងជាដើម ដោយ សារជាតំបន់ ទេសចរណ៍ខាងព្រិលទឹកក បានជាការកក់ បន្ទប់សណ្ឋាគារនៅជុំវិញ ក៏បានកើនឡើង លើសពីពីរដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ។

ខណៈប្រទេសចិនស្នើសុំរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង កាលពី២០១៥ ប្រទេសចិនក៏បានលើកឡើង នូវគោលដៅស្តីពី “ការជំរុញឱ្យប្រជាជនចិន ៣រយលាននាក់ចូលរួម កីឡាព្រិលទឹកកក” ។ បច្ចុប្បន្ននេះ គោលដៅនេះត្រូវបានសម្រេច រួចហើយ គិតរហូតដល់ខែតុលា ឆ្នាំ២០២១ ប្រជាជនចិន ដែលបានចូលរួមកីឡាព្រិលទឹកកកបានឡើងដល់ ៣៤៦លាននាក់ អត្រាចូលរួមកីឡា ព្រិលទឹកកកគឺ២៤.៥៦ភាគរយ ។ ទាំងកីឡាព្រិលទឹកកក ទេសចរណ៍ព្រិលទឹកកក បរិក្ខារព្រិលទឹកកក ការវិនិយោគនិងផ្តល់សហហិរញ្ញប្បទាន ក្នុងឧស្សាហកម្មព្រិលទឹកកក ឧស្សាហកម្មព្រិលទឹកកក របស់ចិនត្រូវបានលើកកម្ពស់ ដោយគ្រប់ជ្រុងជ្រោយ ។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវ ពីទេសចរណ៍នៃប្រទេសចិន បានចេញផ្សាយ របាយការណ៍ ដោយប៉ាន់ប្រមាណថា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ ប្រាក់ចំណូល ដែលបានមកពីទេសចរណ៍ ព្រិលទឹកកករបស់ចិនត្រូវបានរំពឹងថា នឹងឡើង ដល់៣ សែន២ ម៉ឺន ៣ពាន់៣រយលានប្រាក់យាន់ចិន ។

ដោយបានចាត់ទុកការរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងា ជាកាលានុវត្តភាព ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ ប្រទេសចិនក៏បានជំរុញឱ្យបង្កើត និងអភិវឌ្ឍឧស្សាហកម្មព្រិល ទឹកកកយ៉ាងផុសផុល នៅពីក្រោយនេះ គឺក្រុមអ្នកប្រើប្រាស់ ដែលមានចំនួនយ៉ាងច្រើនសន្ធឹក ពោពេញទៅដោយសក្តានុពល និងភាពរស់រវើក ។ ពួកគេរីករាយសាកល្បងរឿងថ្មី ៗ និងស្វែងរកការដកបទពិសោធន៍ ដ៏មានគុណភាពខ្ពស់ ក្នុងជីវភាពរស់នៅ ដែលបានក្លាយ ជាកម្លាំងចលករនិងប្រភពធនធាន សម្រាប់ឱ្យទីផ្សារប្រើប្រាស់ចិនឡើងកម្រិតថ្នាក់ និងរីកចម្រើន ទៅមុខឥតឈប់ឈរ ។

បើមើលពីសភាពការណ៍ ពេញមួយឆ្នាំ២០២២អាចឃើញថា សេដ្ឋកិច្ចចិន បានងើបឡើងវិញជាបន្តបន្ទាប់ ប្រការនេះបាននាំមកនូវ សភាពសេដ្ឋកិច្ច ដែលទទួលបានការ កែលម្អ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងប្រកបដោយស្ថិរភាព ក្រៅពីនេះ រដ្ឋាភិបាលចិនក៏បានដាក់ ចេញគោលនយោបាយជំរុញការ ចំណាយមួយចំនួនដើម្បីផ្តល់ការគាំទ្រ ដល់សេដ្ឋកិច្ចចិន ដូច្នេះនឹងបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងចលករកាន់តែច្រើនដល់ទីផ្សារប្រើប្រាស់ ។

ដូចអ្នកវិភាគបានលើកឡើងថា ទីផ្សារប្រើប្រាស់ក្នុងឆ្នាំ២០២២ នឹងមានតម្រូវការនិងការផ្គត់ផ្គង់ កាន់តែសម្បូរបែប កាន់តែមានលក្ខណៈពិសេស កាន់តែមានគុណភាពនិងសេវាកម្មល្អ គោលបំណងរបស់ប្រជាជនចិន ដែលចង់ស្វែងរកជីវភាពរស់នៅកាន់តែល្អ បវរនិងសក្តានុពលនៃទីផ្សារ ដ៏ធំធេងក្នុងប្រទេសចិន នឹងផ្តល់កម្លាំងចលករ យ៉ាងខ្លាំងក្លាដល់ការងើបឡើងវិញ នៃទីផ្សារប្រើប្រាស់ ៕

To Top