លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
កត្តាភូមិសាស្រ្តនិងបញ្ហាជនជាតិ គឺជាបច្ច័យមួយដ៏លំបាកស្មុគស្មាញ បំផុតក្នុងការធ្វើឲ្យប្រទេសភូមាពុំមានសន្តិភាព ស្ថិរភាពរហូតមកដល់ថ្ងៃនេះ!។ ហើយកត្តាយោធាភិបាលនិងបច្ច័យជនជាតិ ជាអាទិភាពទីមួយក្នុងរាល់កិច្ចការ ចម្បងសម្រាប់អ្នកនយោបាយគ្រប់រូប និងគ្រប់រដ្ឋាភិបាលក្រោយពីឡើងកាន់ អំណាច ត្រូវចូលរួមសកម្មដោះស្រាយឲ្យបានរលូន និងសុក្រឹត្យបំផុត ចៀស វាងការជាន់ដានប្រវត្តិសាស្រ្ត ដែលប្រទេសភូមា បានស្ថិតនៅក្នុងទីតាំងនៃ បណ្ដាសារ ភូមិសាស្រ្តហើយនោះ!។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឧត្តមសេនីយ៍ Aung San...
ត្រូវទទួលស្គាល់ការពិតជាប្រវត្តិសាស្រ្តថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូលុងណាស់មកហើយ តែជាក់ស្ដែងបំផុតនៅសតវត្សរ៍ទី១២ ដោយលោក ជី តាហ្វាន់បានធ្វើដំណើរមកកាន់ដែនដីចេនឡានាឆ្នាំ១២៩៥ ហើយបានស្នាក់អាស្រ័យនៅក្នុងនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ!។ ជាតថភាពយ៉ាងហោចណាស់លោក ជី តាហ្វាន់ បានធ្វើឱ្យពិភពលោកស្គាល់នគរខ្មែរតាំងពីសម័យកាល១០០០ឆ្នាំកន្លងទៅនោះ!។ យោងតាមសំណេរប្រវត្តិសាស្រ្តគឺ លោក ជី តាហ្វាន់ បានធ្វើដំណើរមកនគរចេនឡាតាមសំប៉ានឆ្លងកាត់កោះ Paracel (សមុទ្រចិនខាងត្បូង) ចូលមកទឹកដីចម្ប៉ា...
នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង...
នៅថ្ងៃទី២៥ ខែធ្នូ ១៩៩១ គឺជាថ្ងៃទីអវសាន ដែលរបប នយោបាយ របស់សហភាពសូវៀត ទទួលមរណភាពទាំងស្រុង ព្រមទាំងបាននាំ ទៅជាមួយនូវចលនា កុម្មុយនីស្ត អន្តរជាតិជាមួយផង! នៅក្នុង ព្រឹត្តិការណ៍ពិភពលោកមួយនេះ មានឥស្សរជន ជាច្រើនដែលបានធ្វើ ការទស្សន៍ទាយ ចំពោះការដួលរលំប្រព័ន្ធសង្គមនិយមមួយនេះ ដែលក្នុងនោះរួមមាន អ្នកនិពន្ធនយោបាយ George Orwell...
ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ? *បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖ នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា...
ភ្នំពេញ៖ ដីព្រៃលិចទឹក និងព្រៃកោងកាង ជាង ៤០០ហិកតា ក្នុងតំបន់សហគមន៍ជ្រលង នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដែលសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល តកូន តចៅ និងរក្សាជាតំបន់អេកូទេសចរណ៍ធម្មជាតិផងនោះ ត្រូវបានឧកញ៉ា ហាន់ ឃៀង រំលោភបំពានដោយគ្មានញញើតច្បាប់ទាល់តែសោះ ។ ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាបានសម្ដែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាឱ្យ ក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។...
ភ្នំពេញ ៖ ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងរយៈកាល១០០ឆ្នាំកន្លងទៅនេះ បានជួបនូវព្រឹត្តិការណ៍ បត់បែន និងចាក់ស្រេះស្មុគ្រស្មាញជាទីបំផុត ដោយសារតែឥទ្ធិពល នៃអាណានិគមចាស់និងថ្មីទំនើប ចិននិងអាមេរិក ដែលបាននឹងកំពុងប្រកួតប្រជែងគ្នានៅក្នុងតំបន់ ។ កម្ពុជា ជាប្រទេសមួយ នៅក្នុងតំបន់ ដែលចៀសមិនផុតពីការទទួលឥទ្ធិ ពលនៃមហាអំណាចទាំងពីរ ព្រមទាំងឥទ្ធិពល វៀតណាមនិងថៃផងដែរ កាលពីរាប់សតវត្សកន្លងទៅ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះបិតាជាតិ...
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក...