ភ្នំពេញ៖ ក្រោយពីគណៈកម្មការអឺរ៉ុបផ្ដាច់ ប្រព័ន្ធអនុគ្រោះពន្ធចំនួន២០%ពីកម្ពុជានោះ ក្រសួងពាណិជ្ជកម្មបានចេញមុខអះអាថាមានទំនិញតែ៤០មុខ ប៉ុណ្ណោះដែលត្រូវបង់ពន្ធ ខណៈទំនិញជាង៩ពាន់មុខទៀតនៅតែ បន្តទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដដែល។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»របស់ក្រសួងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020)...
ភ្នំពេញ ៖បើតាមការអះអាងរបស់ លោក សុុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា សហភាពអឺរ៉ុប(EU)កាត់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ប្រមាណជា២០%។ តែ២០%នេះ ត្រូវបានលោក សុខ ឥសាន លើកឡើងថា អាចគ្រាន់តែជាការស្ទាបស្ទង់មកលើជំហរ រាជរដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងម៉េចតែប៉ុណ្ណោះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២...
នៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២០ នេះ សហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះតែប៉ុណ្ណោះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយការព្យួរនេះក៍មិនបាន ធ្វើឲ្យប៉ះពាល់អ្វីជាសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា នោះឡើយ។ ម៉្យាងវីញទៀត ទំនិញកម្ពុជាទាំងនេះក៍នឹងត្រូវចាប់ អនុវត្កការបង់ពន្ធនេះនៅខែសីហា ២០២០ឯណោះ។ តាមពិតទៅ រដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន...
គណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឱ្យដឹងថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ – និងការជំនួសមកវិញជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលបានជ្រើសរើស និងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។ ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ ១...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងចម្ងល់ របស់មហាជនកម្ពុជា ទូទាំងប្រទេសថា ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មិនបិទជើងការហោះហើរ ពីចិនមកកម្ពុជា ដើម្បីកុំឲ្យឆ្លងជំងឺ រលាកសួត ប្រភេទថ្មីកូរ៉ូណាវីរុស? ចម្ងល់នេះ ត្រូវបានស្រាយបំភ្លឺពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលថា មិនអាចបិទបានឡើយ ព្រោះកាលណា បិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណា...
ឃ្លីបវីដេអូមានរយៈពេល ជាង១ម៉ោងដែលលោក កឹម សុខា ទាមទារឱ្យមានការចាក់ផ្សាយនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ចាក់ផ្សាយហើយនៅរសៀលថ្ងៃពុធ ទី២២ មករានេះ ទៅតាមសំណើររបស់លោក កឹម សុខា។ អ្វីដែលសំខាន់គឺ ពាក្យសម្តីទាំងអស់ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹង ការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយ របស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី...
បរទេស៖ ប្រទេស អ៊ីរ៉ង់ បានសច្ចាសងសឹក ទៅលើសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមេបញ្ជាការយោធា ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ត្រូវបានមហាអំណាចមួយនេះ សម្លាប់ដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅឯព្រលានយន្តហោះ Baghdad ប្រទេស អ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា...
ភ្នំពេញ៖ នេះជាដំណឹងដ៏ល្អផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរលោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ ចំពោះអតីតមេបក្សប្រឆាំងនេះបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងឧបត្ថម្ភថវិកាខ្លះៗ ក្នុងករណីបាក់រលំអាគារនៅខេត្តកែប កាលពីម៉ោងប្រមាណជា៤ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យមនុស្សស្លាប់និងរបួស សរុប៥៩នាក់។ គិតមកត្រឹម៥...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា សិស្សានុសិស្ស មិនអាចជជែកអំពីរឿងនយោបាយ ក្នុងសាលារៀនទេ ពីព្រោះសាលាជាកន្លែងអព្យាក្រឹត បើចង់ឲ្យ ជជែកគ្នារឿងនយោបាយ ត្រូវធ្វើវិសោធនកម្មច្បាប់ ហាមឃាត់នោះលុបចោលសិន។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធគ្រឿងញៀន ដែលកំពុងវាយលុក នៅគ្រប់តំបន់មូលដ្ឋាននៅកម្ពុជាវិញ ដែលកើតមានលើយុវជននោះ លោកថា...
ភ្នំពេញ៖ ឆ្លើយតបជាមួយ អ្នកសារព័ត៌មាន ជុំវិញបញ្ហាការបិទល្បែងអនឡាញ ក៏ដូចជាការសម្រុកចេញ ពីសំណាក់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន នៅខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ទាំងការសម្រុកមកនិងចេញទៅវិញរបស់វិនិយោគិនចិន នៅខេត្តព្រះសីហនុ បណ្ដាលឲ្យ រាជរដ្ឋាភិបាល រងសម្ពាធដូចគ្នា ។ ការរងសម្ពាធ ដែលសម្ដេច...