បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងស្វាគមន៍វត្តមាន របស់លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Reuven Rivlin នៅឯអគារសេតវិមានអាមេរិក នាថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងសេតវិមាន បានឲ្យដឹងទៀតថាប្រធានាធិបតីលោក Rivlin នឹងបំពេញទស្សនកិច្ចជាផ្លូវការ ដើម្បីបង្កើនភាពជាដៃគូ នៅក្នុងប្រទេសអាមេរិក ហើយជាពិសេសដើម្បីចំណងមិត្តភាព រវាងរដ្ឋាភិបាលនិងពលរដ្ឋ នៃប្រទេសទាំងពីរ។ គួរឲ្យដឹងដែរថាការបំពេញទស្សនកិច្ចនេះ...
បរទេស៖ សមាជិកសភាសាធារណរដ្ឋ (GOP) ចំនួន ៥៦ នាក់ បាននាំគ្នាចុះហត្ថលេខា លើញត្តិមួយកាលពីថ្ងៃសុក្រ ដោយជំរុញ ឱ្យប្រធានាធិបតីអាមេរិក លោក Joe Biden តែងតាំងមន្រ្តីម្នាក់ទៀត ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយស្ថានភាព ជនអន្តោប្រវេសន៍ នៅតាមព្រំដែន និងបានចោទប្រកាន់ អនុប្រធានាធិបតី និងជាអ្នកដឹកនាំគោលនយោបាយ...
ភ្នំពេញ ៖ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ព្រមទទួលយកសំណើ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រាប់ប្រធានាធិបតីមេរិក លោក Joe Biden រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាម។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសមួយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីព្រឹកថ្ងៃសុក្របានធ្វើការបញ្ជាក់ថាលោកនឹងរំពឹងនូវជំនួបមួយជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងពេលឆាប់ៗនេះ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយសេតវិមាន បានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះនឹងធ្វើឡើងដោយផ្តោតសំខាន់ ទៅលើកិច្ចការងារ កែសម្រួលនិងដោះស្រាយនូវជំហផ្សេងគ្នា ដែលកើតឡើងដោយភាគីខាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងមូស្គូកាលពីពេលកន្លងមកនិងចុងក្រោយនេះ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅអគារសេតវិមាន លោក Biden បានបញ្ជាក់ថាលោកនៅតែមានផែនការក្នុងការជួបជាមួយនឹងលោក Putin...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ប្រទេសទាំងពីរ ពីព្រោះការប៉ះទង្គិចគ្នានឹងនាំឱ្យ មានគ្រោះមហន្តរាយសម្រាប់ ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជិនពីង ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកប្រធានាធិបតី ចូ បៃឌិន បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចាត់វិធានការប្រឆំាងនឹង យោធារបស់មីយ៉ាន់ម៉ា ក្នុងនោះបូករួមទាំងការបង្កកទ្រព្យសម្បត្តិ ដែលព្រទ្យសម្បត្តិ នៅមូលដ្ឋានសហរដ្ឋអាមេរិក ដែលគាត់ជំរុញឲ្យមេបញ្ជាការរបស់ខ្លួន នឹងត្រូវបោះបង់អំណាចចោល ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រសួងការបរទេសបានអនុម័ត រួចរាល់ហើយនូវលទ្ធភាពនៃ ការលក់សព្វាវុធជាលើកដំបូងចាប់តាំងតែពីពេលដែលមាន វត្តមានរបស់ប្រធានាធិបតីថ្មីលោក Joe Biden។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មានរាប់បញ្ចូលទាំងពីឧបករណ៍ទំនាក់ទំនង បែបយោធាទៅឲ្យអង្គការណាតូ និងក៏ដូចជាមីស៊ីលទៅឲ្យប្រទេសឈីលីផងដែរដែលគេអាចដឹង បានទៀតថាវានឹងមានតម្លៃសរុបប្រមាណជា ១៥០លានដុល្លារបញ្ចូលគ្នា។ ជាធម្មតាដំណើរការលក់នឹង ធ្វើឡើងរយៈពេលជាច្រើនខែ ដូចនេះការលក់ទាំងនោះត្រូវបានគេ អាចមើលឃើញថាគឺជាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំរបស់លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងរារាំងអ្នកកាន់តំណែងមុន របស់លោកគឺអតីតប្រធានាធិបតី ដូណាល់ត្រាំ ពីការទទួលបានការសង្ខេបព័ត៌មានចារកម្ម ដែលបានធ្វើឡើងជាប្រពៃណី សម្រាប់អតីតប្រធានាធិបតី ដោយលោក Joe Biden និយាយថា លោកត្រាំ មិនអាចជឿទុកចិត្តបានដោយសារតែ អាកប្បកិរិយាមិនត្រឹមត្រូវរបស់លោក សូម្បីតែមុនការវាយប្រហារថ្ងៃទី ៦ ខែមករានៅលើកាពីតូល។...