ចិន ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានប្តេជ្ញាថា នឹងអនុវត្តការងារអវកាស ដ៏លំបាកបំផុតចំនួន២ របស់ប្រទេសនេះនៅឆ្នាំក្រោយ គឺបេសកកម្ម Chang’e 5 របស់ខ្លួន និងការរុករកភពព្រះអង្គារ ជាលើកដំបូងយោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។ លោក Ye Peijian អ្នកស្រាវជ្រាវរុករកអវកាសឈាន មុខគេនៅបណ្ឌិត្យសភា បច្ចេកវិទ្យាអវកាសចិន បាននិយាយនៅទីក្រុងប៉េកាំង...
បរទេស៖ សេតវិមាន គ្រោងនឹងប្រាប់ទៅទីភ្នាក់ងារសហព័ន្ធអាមេរិក មិនឱ្យបន្តការជាវកាសែត New York Times និងWashington Post -ជាកាសែតដែលជាទៀងទាត់ត្រូវនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ចំអកថា ជាអ្នកបោះពុម្ពផ្សាយព័ត៌មានក្លែងក្លាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Stephanie Grisham បាននិយាយនៅក្នុងអ៊ីមែលមួយ កាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានដកស្រង់ដោយ Wall Street Journal ថា “ ការមិនបន្តការជាវរបស់ទីភ្នាក់ងារសហព័ន្ធទាំងអស់ នឹងជាការសន្សំការចំណាយដ៏សំខាន់មួយ រាប់ពាន់ដុល្លារនឹងត្រូវបានសន្សំទុក” ។ បទបញ្ជាទូទាំងរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់កាលពីដើមសប្តាហ៍នេះ ដែលលោក ត្រាំ បាននិយាយថាសេតវិមានខ្លួនឯង នឹងអនុញ្ញាតឱ្យមានការជាវកាសែតទាំងពីរនេះរហូតផុតកំណត់ ហើយនឹងឈប់ជាវបន្ត។ លោក ត្រាំ បានប្រាប់កម្មវិធី The Sean Hannity Show នៅលើសារព័ត៌មាន Fox News ថា “កាសែត The New York Times ដែលជាកាសែតក្លែងក្លាយ យើងក៏មិនចង់បានវាមាននៅក្នុងសេតវិមានទៀតទេ។ យើងនឹងបញ្ចប់ The New York Times ហើយកាសែត Washington Post ។ កាសែតទាំងពីរ គឺផលិតព័ត៌មានក្លែងក្លាយ។...
បរទេស៖ ប្រជាជនប្រមាណ ៥ ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យភៀសខ្លួនចេញពី ផ្ទះសម្បែងនៅភាគខាងជើងនៃទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងលឿន ដែលត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង បានផ្ទុះឡើងនិងមិនអាចគ្រប់គ្រងបាន។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្វីដែលហៅថា Tick Fire...
ហុងកុង៖ រដ្ឋាភិបាលហុងកុង កាលពីថ្ងៃពុធបានដក ជាផ្លូវការនូវច្បាប់ធ្វើបត្យាប័ន ដែលមិនពេញនិយមមួយបង្កឱ្យ មានការតវ៉ាប្រឆាំងឈានដល់ ការប្រើអំពើហិង្សាកាន់តែច្រើនឡើងៗ របស់រដ្ឋាភិបាល ដែលមិនបានបង្ហាញសញ្ញា នៃការលុបបំបាត់នោះទេ។ លេខាធិការផ្នែកសន្តិសុខលោក ចន លី បានរំលឹកឡើងវិញច្បាប់ វិសោធនកម្មបទឧក្រិដ្ឋនៃ អ្នករត់គេចខ្លួនត្រូវបានព្យួរនៅខែមិថុនា ចាប់តាំងពីមានមតិខុសគ្នាអំពីវា និងជម្លោះនៅក្នុងសង្គម។ លោកលី បានលើកឡើងនៅក្នុងអង្គប្រជុំ ក្រុមប្រឹក្សានីតិប្បញ្ញត្តិថា “ឥឡូវនេះដើម្បីបញ្ជាក់ឱ្យកាន់តែ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រាប់អនុប្រធានាធិបតីចិនលោក វ៉ាង ឈីស៊ីន ថាប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពចលាចលនៅហុងកុង និងបានអំពាវនាវឱ្យមាន ដំណោះស្រាយដោយសន្តិវិធី ។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ការធ្វើបាតុកម្មដោយហឹង្សា ដើមឡើយបង្កឡើងដោយច្បាប់ធ្វើ បត្យាប័នរបស់រដ្ឋាភិបាលហុងកុង ដែលមានភាពចម្រូងចម្រាស ដើម្បីសម្របសម្រួលការ ធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក លោកអាបេ...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យុន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងគ្នាលើភាព សំខាន់នៃសហប្រតិបត្តិការ ស្តីពីបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗដទៃទៀត ស្វះស្វែងកសាងឡើងវិញ នូវចំណងមិត្តភាព ស្របពេលមានជម្លោះដ៏ជូរចង់ ជុំវិញរឿងប្រវត្តិសាស្ត្រនិងជំនួញ។ ប៉ុន្តែមានសញ្ញានៃភាពរីកចម្រើន ទៅមុខពិតប្រាកដតិចតួច ហើយលោក អាបេ...
សុខភាព៖ ការងារវេនយប់ អាចទទួលបានប្រាក់ខែ ល្អជាងការងារវេនថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកគិតទៅលើសុខភាពវិញ ការងារវេនយប់ ពិតជាគ្រោះថ្នាក់ ហើយអាចធ្វើឲ្យអ្នក ប្រឈមនឹងបញ្ហាជាច្រើន។ រំខានដល់ដំណេក៖ ខួរក្បាលរបស់មនុស្សយើង មានផ្នែកមួយដែលហៅថា “ម៉ោងមួយថ្ងៃៗ”។ ផ្នែកនេះជាអ្នករ៉ាប់រង វដ្តនៃការវិលជុំរបស់រាងកាយ ដូចជា ការគេង ការរំលាយអាហារ អត្រាបេះដូងលោត និងសីតុណ្ហភាពជាដើម។ ការងារវេនយប់...
បរទេស: ទីភ្នាក់ងារព័ត៌មានស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បានឲ្យដឹងថា បាននិយាយថាគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន នឹងបើកកិច្ចប្រជុកំពូល និងដ៏សំខាន់បំផុតមួយ ប្រចាំឆ្នាំគិតចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ កិច្ចប្រជុំពេញអង្គនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត គឺនឹងក្លាយទៅជាកន្លែងមួយ ដើម្បីអនុម័តសេចក្តីសម្រេចចិត្ត លើប្រធានបទធំៗដោយសារតែ មានការចូលរួមពីមេដឹកនាំ គណបក្សជាង២០០រូប...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះវត្តមានកងទ័ពអន្តរជាតិ ប្រចាំក្នុងប្រទេសកូរ៉េខាងត្បូង នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដោយហៅទីបញ្ជាការ អង្គការសហប្រជាជាតិថា “អង្គភាពខ្មោច”។ ទីភ្នាក់ងារសារព័ត៌មាន VOA បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានទាមទារ ឲ្យរុះរើចោលទីបញ្ជាការ អង្គការសហប្រជាជាតិ ដឹកនាំដោយកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំថ្ងៃសុក្រ របស់គណៈកម្មាធិការមហាសន្និបាត អង្គការសហប្រជាជាតិ។...
បរទេស៖ ជុំវិញការជំទាស់របស់ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប, រដ្ឋាភិបាលអាល្លឺម៉ង់ត្រៀមនឹងដាក់ចេញ នូវតម្រូវការសន្តិសុខដែលបានព្រាងថ្មី ដែលមិនបានកំណត់ច្បាស់លាស់ លើក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់ បណ្តាញទូរស័ព្ទចល័តជំនាន់ទី ៥ របស់អាល្លឺម៉ង់ឡើយ។ យោងតាមសារព័ត៌មាន FP ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុន...