ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនដែលបាន ចូលរួមសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ១៩ មានចំនួនទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈបរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យជាដើម ដែលមានតម្លៃរាប់លាន ដុល្លារថែមទៀត ។...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានឆ្លើយតប និងស្រាយបំភ្លឺ ១១ចំណុចសំខាន់ៗ ទៅកាន់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានរិះគន់ និងបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៧ មេសានេះ បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ វិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ បាននាំឱ្យសកម្មភាពជាច្រើន ជាប់គាំងក្នុងសភាពស្ងៀមនឹង តែការណ៍នេះមិនបានបញ្ឈប់ ទាល់តែសោះការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាង មហាអំណាចនិងភាគីពាក់ព័ន្ធ នៅជុំវិញប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងប្រឹងប្រែងទប់ទល់ ការឆ្លងទ្រង់ទ្រាយធំនៃ ជំងឺផ្លូវដង្ហើមបែបថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ VOA ។ អ្នកវិភាគបានមើលឃើញ អំពីការខិតជិតស្និទ្ធគ្នារបស់កម្ពុជា ជាមួយប្រទេសចិន ដែលជាទីដំបូងគេនៃ ការផ្ទុះវីរុសកូរ៉ូណា និងការមើលមុខគ្នាកាន់តែពិបាក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក កំពុងតែព្យាយាមធ្វើការកំណត់ថា តើវីរុសកូរ៉ូណា កើតចេញពីមន្ទីរពិសោធន៍ ក្នុងទីក្រុងវូហាន ប្រទេសចិនមែនឬមិនមែន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ទីក្រុងប៉េកាំង ចាំបាច់ត្រូវតែធ្វើឲ្យច្បាស់ ស្តីពីអ្វីដែលពួកគេដឹង។ រហូតមកទល់ពេលនេះ...
បរទេស៖ នៅថ្ងៃពុធ ទី១៥ ខែមេសា បានឲ្យដឹងថា អ្នកជំងឺដែលត្រូវបានទទួលស្គាល់ថា មានអាយុចាស់ជាងគេបំផុត នៅអង់គ្លេសម្នាក់ ដែលបានជាសះស្បើយ ពីមេរោគកូវីដ១៩ ហើយគាត់ប្រើពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ដើម្បីប្រយុទ្ធជាមួយ នឹងមេរោគដ៏កាចសាហាវនេះ។ លោកយាយ Connie Titchen ដែលត្រូវបានគេដឹងថា បានកើតនៅក្នុងឆ្នាំ១៩១៣ និងធ្លាប់បានរស់នៅ ក្នុងសម័យសង្គ្រាមលោក លើកទី១ផងនោះ...
ភ្នំពេញ៖ ក្នុងសន្ទុរកថាថ្លែងទៅកាន់ បណ្តាមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវបញ្ហានៃ ការបិទព្រំដែនជាឯកតោភាគី ពីសំណាក់ប្រទេសជាសមាជិក ក្នុងស្ថានការណ៍នៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានឲ្យដឹងថា វិស័យទេសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី ទំនងជានឹងត្រូវខាតបង់ប្រាក់ រហូតទៅដល់ ១០ពាន់ប៊ីលានដុល្លារសម្រាប់ឆ្នាំនេះ ដោយសារតែកូវីដ១៩ ខណៈដែលវិស័យនេះ ស្ទើរតែដួលរលំទៅហើយនោះ។ គួរឲ្យដឹងដែររថា កន្លងមកដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាត នៅក្នុងប្រទេសរដ្ឋាភិបាលឥណ្ឌូនេស៊ី បានហាមឃាត់ការមកដល់ និងការឆ្លងកាត់ជនបរទេស លើកលែងតែអ្នកកាន់លិខិតអនុញ្ញាត ស្នាក់នៅនិងអ្នកការទូត...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ លោកThae Yong Ho បានក្លាយទៅជាជនជាតិកូរ៉េខាងជើង ដែលនិរទេសខ្លួនដំបូងគេ ដែលបានជាប់ឆ្នោតនៅសភា របស់ប្រទេសកូរ៉េខាងត្បូង។ លោក Thae ធ្លាប់បានបំពេញការងារ ជាឯកអគ្គរដ្ឋទូតរង របស់កូរ៉េខាងជើង ប្រចាំនៅប្រទេសអង់គ្លេស និងក្រោយមកក្លាយទៅជាក្រុមគ្រួសារ ដ៏មានឥទ្ធិពលនិងអំណាចខ្លាំងមួយផងដែរ នៅក្នុងប្រទេសកូរ៉េខាងជើង នាពេលបន្ទាប់មកទៀត។ ក្នុងនាមជាឈ្នះកៅអីសភា...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងការពាមិនឲ្យមានការចម្លងជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុង ប្រទេសកម្ពុជា ក្រសួងការបរទេសខ្មែរ បានសម្រេចបន្តផ្អាកមិនឲ្យ ជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា រហូតដល់ស្ថានភាព ជំងឺកូវីដ១៩ មានការធូរស្រាល ។ យោងតាមជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៦ មេសា...
ពោធិសាត់៖អ្នកញៀនល្បែងអាប៉ោងបើកអ៑ុតចំនួន ៦ នាក់រួមនិងវត្ថុតាងរួមមានម៉ូតូចំនួន ៨ គ្រឿង ទូរស័ព្ទដៃ ៨ គ្រឿង មេអាប៉ោង ២ គ្រាប់ ចានទ្រនាប់ ២ គំរប ២ កម្រាល ១ កន្ទេល ១ និង ស្បែកជើងចំនួន ១៣...