ព័ត៌មានអន្តរជាតិ

អតីតបុគ្គលរត់ចោលស្រុក ជនជាតិកូរ៉េខាងជើងដំបូងគេបង្អស់ ជាប់ឆ្នោតនៅសភាកូរ៉េខាងត្បូង

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ លោកThae Yong Ho បានក្លាយទៅជាជនជាតិកូរ៉េខាងជើង ដែលនិរទេសខ្លួនដំបូងគេ ដែលបានជាប់ឆ្នោតនៅសភា របស់ប្រទេសកូរ៉េខាងត្បូង។

លោក Thae ធ្លាប់បានបំពេញការងារ ជាឯកអគ្គរដ្ឋទូតរង របស់កូរ៉េខាងជើង ប្រចាំនៅប្រទេសអង់គ្លេស និងក្រោយមកក្លាយទៅជាក្រុមគ្រួសារ ដ៏មានឥទ្ធិពលនិងអំណាចខ្លាំងមួយផងដែរ នៅក្នុងប្រទេសកូរ៉េខាងជើង នាពេលបន្ទាប់មកទៀត។

ក្នុងនាមជាឈ្នះកៅអីសភា លោក Thae គឺត្រូវបានគេដឹងថា បានឈរឈ្មោះ នៅក្នុងគណបក្សប្រឆាំងដែលមានឈ្មោះថា United Future Party និងក៏ជាបេក្ខភាពដ៏សំខាន់ម្នាក់ផងដែរ នៅក្នុងតំបន់Gangnam នៃទីក្រុងសេអ៊ូល។ លោកទទួលបានសម្លេងឆ្នោតគាំទ្រ ដល់ទៅ៥៨,៤ភាគរយ ហើយការប្រកាសបានធ្វើឡើង ទាំងភាពរំភើបខ្លាំងមែនទែន សម្រាប់លោកThae៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top