ព័ត៌មានជាតិ

អ្នកញៀនល្បែងអាប៉ោង ៦ នាក់ត្រូវបាន នាំមកអប់រំ នៅអធិការដ្ឋាន ស្រុកតាលោសែនជ័យ

ពោធិសាត់៖អ្នកញៀនល្បែងអាប៉ោងបើកអ៑ុតចំនួន ៦ នាក់រួមនិងវត្ថុតាងរួមមានម៉ូតូចំនួន ៨ គ្រឿង ទូរស័ព្ទដៃ ៨ គ្រឿង មេអាប៉ោង ២ គ្រាប់ ចានទ្រនាប់ ២ គំរប ២ កម្រាល ១ កន្ទេល ១ និង ស្បែកជើងចំនួន ១៣ គូរត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះរុង សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្តិ៍តាលោចុះបង្ក្រាបកាលពីវេលាម៉ោង ១៣៖៥នាទីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ ស្ថិតនៅខាងក្រោយ ផ្ទះឈ្មោះជុំ ឌឿន ភេទប្រុសអាយុ ៥៦ ឆ្នាំជនជាតិខ្មែររស់នៅ ភូមិកោះវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានអោយដឹងថា ក្នុងប្របត្តិការចុះឆ្មក់បង្រ្កាបវង់ល្បែងសុីសងបាញ់អាប៉ោងមួយកន្លែងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែងអាប៉ោងចំនួន ៦ នាក់និងវត្ថុតាងមួយចំនួនដើម្បីយកមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យផងដែរ។

អធិការនគរបាលស្រុកតាលោសែនជ័យ លោកវរសេនីយ៍ទោហែម មុនី បានប្រាប់មជ្ឈមណ្ឌលពត័មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១៧ ខែ មេសានេះថា ចំពោះករណីបង្រ្កាបអ្នកញៀនល្បែងសុីសងនោះយើងបានធ្វើការអប់រំនិងអោយសមីខ្លួនធ្វើកិច្ចសន្យាជាលើកទី១នៅនឹង អធិការដ្ឋាននគរបាលស្រុក។

To Top