សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង បានជំរុញប្រជាជនរបស់ខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីពីបរទេស ដោយថាការជំរុញរបស់ប្រទេសនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដោយគ្មានជំនួយពីខាងក្រៅ មិនត្រូវបានកំណត់ដោយ“ ភាពផ្តាច់មុខ” នោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” ជាញឹកញាប់ចាប់តាំងពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានលេីកឡេីងកាលពីខែធ្នូថា លោករំពឹងថានឹងមិនមានការកាត់បន្ថយ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ ហើយបានអំពាវនាវឱ្យមាន “របកគំហើញថ្មី” ដើម្បីដោះស្រាយបញ្ហាប្រឈម។...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌ របស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម និងកិច្ចការសមុទ្រ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។ ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នៅតែបន្តជម្រុញឱ្យកូរ៉េខាងត្បូង បង្ហាញភាពបត់បែន ក្នុងការចរចា អំពីការចែករំលែកតម្លៃនៃវត្តមាន របស់កងទ័ពអាមេរិកនៅទីនោះ។ សម្ព័ន្ធមិត្តបានព្យាយាម អស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសថ្មី ដោយបញ្ជាក់ថាតើកូរ៉េខាងត្បូង នឹងចូលរួមវិភាគទានចំនួនប៉ុន្មាន ក្នុងការរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។ ការចរចាបានឈានដល់ ភាពស្រពិចស្រពិល ចំពេលដែលសហរដ្ឋអាមេរិក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩ នៅក្នុង ប្រទេសប្រេស៊ីល បានកើនឡើងដល់៣៤.០២១នាក់ បន្ទាប់ពីក្រសួងសុខាភិបាល របស់ខ្លួន បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកស្លាប់ថ្មី ចំនួន១.៤៣៧នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកស្លាប់សរុបច្រើនបំផុត លំដាប់លេខ៣...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថានឹងលុបចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ជាលើកដំបូង នៅក្នុងវិធានការណ៍ជាបន្តបន្ទាប់ ដោយកំហឹងចំពោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូន មកពីប្រទេសកូរ៉េខាងត្បូង សូម្បីតែបន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាហាមឃាត់យុទ្ធនាការ ខិតប័ណ្ណបែបនេះក៏ដោយ។ នាយកដ្ឋានរណសិរ្សបង្រួបបង្រួម (UFD) ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិថា បើចង់ទាមទារ យកទឹកដីកម្ពុជា ក្រោមមកធ្វើកម្មសិទ្ធិខ្មែរវិញ គឺអត់បានឡើយ ខណៈបារាំង កាត់ដីខ្មែរឲ្យទៅវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ លោក សុខ ឥសាន បានថ្លែងបែបនេះ ក្រោយពីអាស៊ីសេរី...
ភ្នំពេញ ៖ លោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Group របស់កូរ៉េ ប្រចាំកម្ពុជា បាន បង្ហាញគម្រោងចូលមកកម្ពុជា និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែល អាចប្តូរថ្ម បានដោយមានសាក នៅតាមស្ថានីយ៍ ដែលជាការជួយកាត់បន្ថយ ផលប៉ះពាល់បរិស្ថានផងដែរ។...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ការនាំចេញពោតក្រហម របស់កម្ពុជា សម្រេចបានត្រឹមតែ ៣៥ ,៦៣៦ តោន ថយចុះប្រមាណ១៥,០៤៣តោន ស្មើនឹង២៩,៦៨% ដែលធៀប ទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន៥០,៦៧៩តោន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ របស់គាត់ដែលបានប្រកាស កាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំកំពូល ស្តីអំពីការរួមចំណែក ក្នុងការផលិតវ៉ាក់សំាង ពិភពលោកថា ប្រទេសសិង្ហបុរី នឹងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផលិតវ៉ាក់សាំង ស្របពេលដែលកំពុង មានការឆ្លងជំងឺកូវីដ១៩ ។...
ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជាប្រចំាថ្ងៃកើនឡើងខ្ពស់ គិតត្រឹមថ្ងៃសុក្រ និងត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងលើស ពី៦០.០០០នាក់ នៅក្នុងប្រទេស បង់ក្លាដេស ។ ក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រថា...