ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យ សមាគមផ្ដល់នូវរបាយ កាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់ សមាជិក...
បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងលោក ដូណាល់ត្រាំ និងអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោក គឺលោក ចន បូលតុន គឺត្រូវបានបង្កឡើងដោយគម្រោង នៃការចេញផ្សាយសៀវភៅ របស់លោក បូលតុន ដែលត្រូវបានគេរាយការណ៍ថា មានព័ត៌មានលម្អិតទាក់ទង នឹងលោក ត្រាំ និងគោលនយោបាយ ការបរទេសរបស់គាត់។ ដោយត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ង បង្ហាញព័ត៌មាន ដែលមានលក្ខណៈចំរុះ...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិន បាននិយាយប្រាប់សមភាគី អាមេរិករបស់លោកថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែគោរពគោល ជំហររបស់ទីក្រុងប៉េកាំង លើបញ្ហាសំខាន់នានា ឈប់ធ្វើការជ្រៀតជ្រែក ក្នុងបញ្ហានានា ដូចជាបញ្ហាទីក្រុងហុងកុង តៃវ៉ាន់ និងខេត្តស៊ីនជាំង ហើយបែរមកធ្វើការងារ ដើម្បីប៉ះប៉ូវចំណងមិត្តភាព ទ្វេភាគីវិញ។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃព្រហស្បតិ៍នេះថា...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបន្ដចំអកចំអនឲ្យមេដឹកនាំក្រុមឧទ្ទាម ក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី ថា កំពុងកុននឹងតុលាការ ព្រហ្មទណ្ឌប្រទេសបារាំងហើយ ។លោកហៅករណីនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា តាមវាយដល់ផ្ទះមែន ។...
ភ្នំពេញ យុវជនម្នាក់ ទើបតែនឹងចេញពីមណ្ឌលកែប្រែ មិនទាន់បានមួយថ្ងៃផង ស្រាប់តែឡើងលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច បានរបូតដៃ ធ្លាក់បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណាវិន...
បរទេស៖ ប្រធានមន្ត្រីចរចានុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងប្រារព្ធកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ ស្របពេល មានការភាពតានតឹងផ្ទុះកាន់តែខ្លាំង ជាមួយប្រទេសកូរ៉េខាងជើង ក្រោយពីក្រុងព្យុងយ៉ាង បំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ និងគម្រាមប្រើចំណាត់ការយោធា។ ការធ្វើដំណើរទស្សនកិច្ច ដែលមិនបានប្រកាសជាមុន របស់លោក Lee Do-hoon នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានជួបគ្នា ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅហាវៃ នាថ្ងៃពុធសប្ដាហ៍នេះ ជាអ្វីដែលទីក្រុងប៉េកាំង ពិពណ៌នាថា ជាកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំង នៃចំណងមិត្តភាព រវាងសត្រូវយុទ្ធសាស្ត្រទាំងពីរ ដែលសុទ្ធតែជា មហាអំណាចសេដ្ឋកិច្ចពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ ៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ ដែលរហ័ស និងមានភាពងាយស្រួល ជាងមុនសម្រាប់ ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់ការទូទាត់ ជាមួយ Visa...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក គឺបានបំពានសិទិ្ធមនុស្ស ស្របពេលមានការតវ៉ា បញ្ហាជីវិតស្បែកខ្មៅ នៅជុំវិញពិភពលោក ក្រោយមានការស្លាប់បុរសស្បែកខ្មៅ ដែលកំពុងតែកើតមាន គឺលោក George Floyd និងលោក Rayshard Brooks។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា ការរើសអើងពូជសាសន៍ នៅសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លី ក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា...