ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ៖ លោក បូលតុន ល្មើសច្បាប់ ក្នុងការសរសេរសៀវភៅ, គ្មាននរណាម្នាក់ តឹងតែងលើចិនដូចខ្ញុំទេ

បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងលោក ដូណាល់ត្រាំ និងអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោក គឺលោក ចន បូលតុន គឺត្រូវបានបង្កឡើងដោយគម្រោង នៃការចេញផ្សាយសៀវភៅ របស់លោក បូលតុន ដែលត្រូវបានគេរាយការណ៍ថា មានព័ត៌មានលម្អិតទាក់ទង នឹងលោក ត្រាំ និងគោលនយោបាយ ការបរទេសរបស់គាត់។ ដោយត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ង បង្ហាញព័ត៌មាន ដែលមានលក្ខណៈចំរុះ ។ លោក Bolton ប្រឈមនឹងបណ្តឹងសហព័ន្ធដែលព្យាយាមរារាំងសៀវភៅ របស់គាត់ពីការចេញផ្សាយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងបទសម្ភាសន៍ជាមួយ Fox News បានអះអាងថា លោក ចន បូលតុន អតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកបានរំលោភច្បាប់ ដោយសរសេរសៀវភៅ “ បន្ទប់កន្លែងដែលវាកើតឡើង” ។ លោក ត្រាំ បានចោទប្រកាន់លោក បូលតុន ពីការលាតត្រដាង “ព័ត៌មានដែលមានចំណាត់ថ្នាក់ខ្ពស់” ដែល “គាត់មិនមានការយល់ព្រម” ។ ‘

បន្ទាប់មកលោក ដូណាល់ ត្រាំ បានសម្តែងការដឹងគុណចំពោះលោក Lighthizer មកពីគណបក្សសាធារណរដ្ឋផងដែរ ចំពោះការប៉ុនប៉ងបដិសេធ ការចោទប្រកាន់ដែលថា ប្រធានាធិបតី បានស្នើសុំឱ្យប្រធានាធិបតីចិន លោកស៊ីជិនពីង ដើម្បីឱ្យធានាថាមេដឹកនាំអាមេរិក ត្រាំ នឹងត្រូវជាប់ឆ្នោតជាថ្មី។ លោក ត្រាំ ក៏បានទទូចផងដែរថា “គ្មាននរណាម្នាក់តឹងតែងលើចិន ដូចខ្ញុំទេ” ៕ប្រែសម្រួលៈ ណៃ តុលា

To Top