ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាមេរិកនិងចិន ប្រារព្ធធ្វើកិច្ចប្រជុំ ស្របពេលមានភាពជាប់គាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានជួបគ្នា ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅហាវៃ នាថ្ងៃពុធសប្ដាហ៍នេះ ជាអ្វីដែលទីក្រុងប៉េកាំង ពិពណ៌នាថា ជាកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំង នៃចំណងមិត្តភាព រវាងសត្រូវយុទ្ធសាស្ត្រទាំងពីរ ដែលសុទ្ធតែជា មហាអំណាចសេដ្ឋកិច្ចពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បានថ្លែងប្រាប់ថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើការសង្កត់ធ្ងន់ លើភាពចាំបាច់នៃការចរចាដោះស្រាយ ដែលមានការគាំទ្រពេញលេញ រវាងប្រទេសទាំងពីរ លើសកម្មភាពពាណិជ្ជកម្ម សន្តិសុខ និងអន្តរទំនាក់ទំនងផ្នែកការទូត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានជាប់ក្នុងជម្លោះ ទាក់ទងនឹងការដោះស្រាយ បញ្ហារាតត្បាតនៃមេរោគកូរ៉ូណា និងសកម្មភាពរបស់ប្រទេសចិន ដាក់ច្បាប់សន្តិសុខថ្មី លើទីក្រុងហុងកុង នៅក្នុងចំណោមការផ្ទុះចុងក្រោយអង្អស់ ក្នុងភាពតានតឹង ដែលកំពុងកើនឡើងជាច្រើនឆ្នាំ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×