ព័ត៌មានអន្តរជាតិ

ចិនប្រាប់អាមេរិក ឲ្យឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងខ្លួន និងធ្វើការងារ ដើម្បីកែខៃ ចំណងមិត្តភាព

បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិន បាននិយាយប្រាប់សមភាគី អាមេរិករបស់លោកថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែគោរពគោល ជំហររបស់ទីក្រុងប៉េកាំង លើបញ្ហាសំខាន់នានា ឈប់ធ្វើការជ្រៀតជ្រែក ក្នុងបញ្ហានានា ដូចជាបញ្ហាទីក្រុងហុងកុង តៃវ៉ាន់ និងខេត្តស៊ីនជាំង ហើយបែរមកធ្វើការងារ ដើម្បីប៉ះប៉ូវចំណងមិត្តភាព ទ្វេភាគីវិញ។

ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃព្រហស្បតិ៍នេះថា លោក Yang Jiechi បាននិយាយប្រាប់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo នៅក្នុងអំឡុងជំនួបក្នុងទីក្រុងហាវ៉ៃថា សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ គឺជាជម្រើសដ៏ត្រឹមត្រូវមួយ។

គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ច ពិភពលោកទាំងពីរនេះ បានជាប់ក្នុងជម្លោះទាក់ទងនឹងការដោះស្រាយ បញ្ហារាតត្បាតនៃមេរោគកូរ៉ូណា និងសកម្មភាព របស់ប្រទេសចិន ដាក់ច្បាប់សន្តិសុខថ្មី លើទីក្រុងហុងកុង នៅក្នុងចំណោមការ ផ្ទុះចុងក្រោយអង្អស់ ក្នុងភាពតានតឹង ដែលកំពុងកើនឡើងជាច្រើនឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង

To Top