ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាលោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ានលើកទី១៧ (ACDFM-17) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) រៀបចំឡើងដោយប្រទេសវៀតណាម។ តាមបណ្តាមសង្គមហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរ:ភូមិន្ទ ឲ្យដឹងថា ក្នុងកិច្ចប្រជុំដែលមានទិសស្លោក «កិច្ចសហប្រតិបត្តិការ ការពារជាតិ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ កិច្ចប្រជុំនេះបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩...
ស្វាយរៀង ៖ លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀងបាន ថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថាសាលាដំបូង ខេត្ដស្វាយរៀង បានកាត់ទោស សម្រេចដាក់ពន្ធនាគារបុរសម្នាក់ ដែលប្រើអំពើហិង្សា លើកូនស្រីបង្កើត នៅក្រុងបាវិត រយៈពេលបីឆ្នាំ។ លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែនបានសម្តែងនូវការអបអរសាទរ ចំពោះរុស្ស៊ីដែលបានរកឃើញ វ៉ាក់ សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា” ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ត្រីល្អត្រូវបានលើកទឹកចិត្ត ដោយការសរសើរ ដំឡើងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មើសច្បាប់មិនត្រូវលើកលែងឡើយ។ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា “មន្ត្រីទាំងអស់...
ភ្នំពេញ៖ ដោយមានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលា របស់សមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA) ក្រោមប្រធានបទស្តីពី...
យូអិន៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានប្រាប់ដល់កិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថាអ៊ីរ៉ង់ មិនមែនជា “បន្ទះឈីបចរចា” នៅក្នុងការបោះឆ្នោត និងគោលនយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិកនោះទេ។ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់កិច្ចប្រជុំកំពូលនិម្មិត របស់អង្គការ UNGA ថា “សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងរបស់ប្រជាជាតិយើង គឺចាំបាច់សម្រាប់យើង...
បរទេស៖ នៅក្នុងសុន្ទរកថានាថ្ងៃអង្គារ នៅក្នុងពិធីមហាសន្និបាតលើទី៧៥ របស់អង្គការសហប្រជាជាតិ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រទេសចិន សម្រាប់ការឆ្លើយតបរបស់ប្រទេសនេះ ចំពោះជម្ងឺកូវីដ១៩ ក្នុងសប្ដាហ៍ដំបូងៗ នៃការរាតត្បាត។ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក ដែលជាក់ស្តែងត្រូវចិនគ្រប់គ្រងបាននោះ បានប្រកាសយ៉ាងខុសឆ្គងថា គ្មានភស្តុតាងនៃការឆ្លងពី មនុស្សទៅមនុស្សនោះទេ...
ភ្នំពេញ៖នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាខួប ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាស ប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយសភាធម្មនុញ្ញ នៅឆ្នាំ១៩៩៣។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុកថា “រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឱ្យ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។