បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ទូរទស្សន៍ al-Jadeed local TVបានផ្សាយព័ត៌មានថា អគ្គីភ័យទ្រង់ទ្រាយធំមួយ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនេះ នៅក្នុងអគារមួយកន្លែងនៅក្រុង Beirut ។ ក្រុមការពារជនស៊ីវិល បានព្យាយាមពន្លត់អគ្គីភ័យ ហើយមន្ត្រីការពារជនស៊ីវិល លោក George Abou Moussa បានប្រាប់ដល់ទីភ្នាក់ងារស៊ីនហួយ៉ាងដូច្នេះ...
តាមការផ្សាយដំណឹងនៃ Los Angeles Timesនៃសហរដ្ឋអាមេរិក នាពេលថ្មីៗនេះឱ្យដឹងថា ការវិភាគថ្មីៗអំពីកំណត់ត្រាព្យាបាលនៃគ្លីនិក និងមន្ទីរពេទ្យ UCLAបានបង្ហាញថាវីរុសកូរ៉ូណាប្រភេទថ្មី ប្រហែលមាននៅក្នុងក្រុងLos Angeles នាខែធ្នូឆ្នាំ២០១៩ ពោលគឺមុនពេលប្រទេសចិន បានធ្វើរបាយការណ៍ស្តីពីករណីជំងឺរលោកសួត ដែលមិនច្បាស់មូលហេតុ នៅក្រុងវូហានខេត្តHubei ជូនអង្គការសុខភាពពិភពលោក។ កាលពីមុន ពេលវេលាដំបូងបំផុតដែលលេចចេញ ករណីជំងឺកូវីដ១៩ត្រូវ សហរដ្ឋអាមេរិកកំណត់ គឺនៅពាក់កណ្តាល ខែមករាឆ្នាំនេះ។ អ្នកស្រាវជ្រាវនៃUCLA និងសកលវិទ្យាល័យវ៉ាស៊ីនតោន បានកត់ត្រានូវសភាពការណ៍ ដែលនៅពេលនោះ ចំនួនអ្នកជំងឺដែលទទួលការព្យាបាល...
ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន ៩គ្រឿងទៅកាន់ដងតារាវិថី នៅឯសមុទ្រលឿង ។ ផ្កាយរណបចំនួន ៩គ្រឿង ជាកម្មសិទ្ធិរបស់ក្រុម Jilin-1 Gaofen 03-1 បានបាញ់បង្ហោះឡើងតាមរយៈគ្រាប់រ៉ុក្កែត Long March-11 ដែលជាការបាញ់បង្ហោះ...
ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីស្ថានភាពជំងឺគ្រុនផ្តាសាយធំ នៅទូទាំងប្រទេសកម្ពុជា ។ ១. តាមការសរុបខេត្តចំនួនបួន (តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលមានព្រះសង្ឍអាពាធរោគាកន្លងមក និងក្នុងពេលថ្មីៗនេះ មានចំនួនប្រមាណជាង១២០អង្គហេីយ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រក្រតីនូវចំណងការទូត ជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន នៅឯសេតវិមាន នៅថ្ងៃអង្គារម្សិលមិញនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្រ្តីក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួមលោកស្រី Sheikh Abdullah bin Zayed al-Nahyan...
សេអ៊ូល៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានអំពាវនាវឱ្យកូរ៉េខាងជើងវិលត្រឡប់ទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ដែលបានចុះហត្ថលេខា ជាមួយសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំកំពូលឆ្នាំ២០១៨ ដោយសង្កត់ធ្ងន់ថា ការធ្វើបែបនេះនឹងធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការ ប្រឈមមុខនឹងបញ្ហាផ្សេងៗរួមទាំងមេរោគថ្មីផងដែរ។ លោក David Stilwell ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមិនបាននិយាយថា តើសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាព ព័ត៌មានអំពីរបៀបដែលកូរ៉េខាងជើងកំពុងធ្វើយ៉ាងណា នៅពេលមានព្យុះទីហ្វុង តាមរដូវ ប៉ុន្តែលោកបានទទូចថា ការរំសាយអាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Marc Thayre អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ភាគីទាំងពីរ កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។...
ភ្នំពេញ៖ អ្នកនាំពាក្យ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញមតិស្តីអំពី ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើ ក្រុមហ៊ុន Union Development Group ដែលជាសហគ្រាសចិន ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន ឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និង បទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រភពដដែលបន្តថា «ដូចដែលយើងបានដឹងហើយថា តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះ និង គម្រោងតំបន់ពិសេសទេសចរណ៍លំហែកាយ DARA SAKOR នៅកម្ពុជា ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាគម្រោងចម្រុះខ្នាតធំដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនក្រោមសម្ព័ន្ធ Tianjin Union Group ដែលជាសហគ្រាសឯកជនរបស់ចិន។ គម្រោងនេះបានអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា ហើយបានចូលរួមចំណែកក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា»។ ស្ថានទូតចិនបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួន មកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដី ប្រទេសកម្ពុជា នេះគឺជាសកម្មភាពដែលប្រើអំណាចកៀបសង្កត់ជាខ្លាំង។ ការកៀបសង្កត់របស់សហរដ្ឋអាមេរិក ទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុង លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ផងដែរ។ ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការជំទាស់ និង ថ្កោលទោសជាដាច់ខាតចំពោះទង្វើមួយនេះ។ «យើងទទូចដល់ភាគី សហរដ្ឋអាមេរិកកែប្រែវិធីសាស្រ្តខុសមួយនេះជាបន្ទាន់ និង ដកទណ្ឌកម្មសម្រេចទាំងស្រុងរបស់ខ្លួនផងដែរ»៕ ដោយ: សយ សុភា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារកាលបរិច្ឆេទកំណត់ ឲ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រះសង្ឃឆ្លងជំងឺផ្ដាសាយធំ បានព្យាបាលជាសះស្បើយ ស្ទើរតែទាំងអស់ ខណៈព្រះសង្ឃផ្សេងៗទៀត មានស្ថានភាពធូរស្រាលហើយ។ លោកស្រី ឱ វណ្ណឌីន បានសរសេរនៅក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ថា...