បរទេស៖ ប៉ូលីសបានសន្មត់ថា ជនសង្ស័យដែលនៅមិនទាន់ចាប់ខ្លួនបាន គឺជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមប្រមូលផ្តុំ។ យោងតាមអាជ្ញាធរបានអោយដឹងថា គ្មាននរណាម្នាក់រងរបួសដោយសារឧប្បត្តិហេតុបាញ់ប្រហារនេះ នោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ NBC 4 បានផ្សាយកាលពីថ្ងៃសៅរ៍ថា ប៉ូលីសកំពុងតែតាមស្វែងរកបុរសម្នាក់ដែលបានបើកការបាញ់ប្រហារ នៅឯក្បួនដង្ហែរថយន្តមួយ ដើម្បីគាំទ្រដល់លោកប្រធានាធិបតីដូណាល់ត្រាំ នៅទីក្រុង Hilliard...
បរទេស៖ យន្ដហោះគ្មានមនុស្សបើកថ្មីនេះ អាចបំពេញបេសកកម្មផ្សេងៗ រាប់ចាប់ពីការស្ទាក់លើអាកាស រហូតដល់ការស្ទាក់វាយប្រហារ សត្រូវជាមួយនឹងគ្រាប់មីស៊ីល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិននាពេលថ្មីៗនេះបានបញ្ជាក់ពី អ្វីដែលហាក់ដូចជាការបន្ថែមថ្មីមួយនៃឃ្លាំងអាវុធដ៏អស្ចារ្យរបស់ប្រទេសនេះ គឺយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលបំពាក់ដោយគ្រាប់បែកវាយប្រហារពីរដើម។ វីដេអូដំបូងដែលចែករំលែកដោយទូរទស្សន៍ចិន CCTV នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញថា យន្តហោះគ្មានមនុស្សបើកនេះ...
ភ្នំពេញ៖ ក្រុមការងារចល័ត របស់ក្រសួង ដឹកនាំផ្ទាល់ដោយលោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការ ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ ៥៧ បានធ្វើការឃាត់រថយន្ដដឹកលើសទំងន់ចំនួន...
បរទេស ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ខ្លួនស្វាគមន៍ចំពោះការបង្កើត រដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេសម៉ាលី ថាជាការបោះជំហាន បឋមមួយឆ្ពោះ ទៅរកការវិលត្រឡប់ ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។ នៅក្នុងចុងខែកញ្ញា លោកប្រធានាធិបតី Bah Ndaw ជាវរសេនីយ៍ឯកចូលនិវត្តន៍ ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីអន្តរកាល បានតែងតាំងមន្ត្រី ការទូតជើងចាស់...
បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទសហរដ្ឋអាមេរិកពីបទប្រឌិតភូតកុហក និងពីបទព្យាយាមទាញពិភពលោកឲ្យវិលទៅសម័យព្រៃវិញ ក្រោយទីក្រុងវ៉ាស៊ីនតោន បានធ្វើការថ្កោលទោសរិះគន់ទីក្រុងប៉េកាំងនិងទីភ្នាក់ងារអង្គការសហប្រជាជាតិនានា សម្រាប់ការសម្លាប់ទារិការាប់លាននាក់។ មន្ត្រីនំាពាក្យឲ្យបេសកកម្មចិនប្រចាំ នៅអង្គការសហប្រជាជាតិមួយរូបក្នុងទីក្រុងញូយ៉ក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកយោបាយអាមេរិកខ្លះមានការកុហកបោកប្រាស់ជាទម្លាប់ ដោយការព្យាបាទ ពួកគេបង្កើតការប្រឈមមុខផ្នែកនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់សហប្រតិបត្តិការពហុជាតិ។ សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើដំណើរបញ្ច្រាស់និន្នាការពេលវេលា គឺកំពុងតែក្លាយជាអ្នកពិឃាតដ៏ធំបំផុត ចំពោះបទបញ្ជាអន្តរជាតិមានស្រាប់ និងព្យាយាមគ្រប់មធ្យោបាយទាញពិភពលោកថយទៅរកសម័យព្រៃវិញ”។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីអប់រំអាមេរិក លោកស្រី...
បរទេស៖ នៅថ្ងៃសៅរ៍សារព័ត៌មានបរទេស បានសរសេរថាអ្នកគ្រប់គ្រងកម្មវិធី យុទ្ធនាការរបស់លោក Donald Trump ម្នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ លោក Bill Stephien បានទទួលការធ្វើតេស្តរោគវិនិច្ឆ័យរបស់គាត់នៅល្ងាចថ្ងៃសុក្រហើយដែល មន្រ្តីយុទ្ធនាការជាន់ខ្ពស់រូបនេះបានពិពណ៌នាថាវាជា រោគសញ្ញាដូចជំងឺផ្តាសាយធម្មតា ។ ប្រភពដដែលបានឲ្យដឹងទៀតថាបុរសអាយុ ៤២ ឆ្នាំឈ្មោះ Stepien រូបនេះដែលក៏នឹងមានគំរោង ដាក់ខ្លួនគាត់ឲ្យ នៅដាច់ដោយឡែករហូតដល់គាត់ជាសះស្បើយ។ លោក...
បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃនេះបានចេញផ្សាយថាអង្គការណាសានឹងត្រៀមធ្វើការបង្ហោះនូវបង្គន់ ថ្មីសម្រាប់ធ្វើការសាកល្បងនៅស្ថានីយ៍អវកាសអន្តរជាតិ ISS មុនពេលដែលអាចត្រូវបានប្រើប្រាស់ ប្រហែលជានៅក្នុងបេសកកម្មនាពេលអនាគតទៅកាន់ឋានព្រះច័ន្ទ។ បង្គន់ថ្មីសម្រាប់ទីអាវកាសមួយនេះ ត្រូវបានគេដឹងដែរថាមានតម្លៃប្រមាណជា ២៣ លានដុល្លារ ឬ១៧,៨ លានផោន ដែលអាចបូមយកកាកសំណល់ពីរាងកាយនឹងត្រូវបញ្ជូនទៅស្ថានីយ៍ តាមរយៈយានអាកាសសម្រាប់ដឹកទំនិញ។ ណាសាបានប្រកាសថា“ ប្រព័ន្ធបូមធូលី” របស់បង្គន់ត្រូវបានរចនាឡើងនិងផ្តល់ភាពងាយស្រួលជូនទៅដល់ អវកាសយានិកស្រីមិនដូចម៉ូដែលមុនៗ ទេ។គ្រាប់រ៉ុក្កែតដែលដឹកនាវាដឹកទំនិញត្រូវបានគេស្មានថាបានបាញ់បង្ហោះចេញពីកោះ Wallops កោះ...
ភ្នំពេញ៖ ក្រោយពីមានភ្លៀងធ្លាក់ ចុះឥតស្រាកស្រាំ នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យភូមិសាស្ត្រមួយចំនួន ក្នុងរាជធានីភ្នំពេញ ទទួលរង នូវផលប៉ះពាល់ ដែលកើតឡើង ទៅជាជំនន់ទឹកភ្លៀង ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៤ ក្នុងដឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ចំណុចសាលាក្តីខ្មែរក្រហមជាដើម ត្រូវបានជន់លិច ។ បញ្ហាជនលិច ដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តតាមដាន និងពិនិត្យឃើញថា...
ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃនេះ បានសរសេរថាក្រុមសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរបស់លោកត្រាំ បានធ្វើការប្រកាសចោទប្រកាន់ថា រដ្ឋាភិបាលចិន គឺជាអ្នកនៅពីក្រោយ ដើម្បីចម្លងកូវីដ១៩ ឲ្យទៅប្រធានាធិបតី អាមេរិករូបនេះ ។ ការប្រកាសដដែលនេះ ក៏បានដាក់បន្ទុក ទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ថែមទៀតផងដែរថា មានគោលបំណង វាយប្រហារសំដៅទៅលើ មេដឹកនាំកំពូល នៃកងកម្លាំងការពារជាតិ អាមេរិកផ្ទាល់តែម្តង។ លោក...