ព័ត៌មានអន្តរជាតិ

អាមេរិកស្វាគមន៍ រដ្ឋាភិបាល អន្តរកាល នៅប្រទេសម៉ាលី

បរទេស ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ខ្លួនស្វាគមន៍ចំពោះការបង្កើត រដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេសម៉ាលី ថាជាការបោះជំហាន បឋមមួយឆ្ពោះ ទៅរកការវិលត្រឡប់ ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។

នៅក្នុងចុងខែកញ្ញា លោកប្រធានាធិបតី Bah Ndaw ជាវរសេនីយ៍ឯកចូលនិវត្តន៍ ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីអន្តរកាល បានតែងតាំងមន្ត្រី ការទូតជើងចាស់ Moctar Ouane ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។

មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក បានមានប្រសាសន៍ដូច្នេះថា “យើងជំរុញរដ្ឋាភិបាល អន្តរកាស ឲ្យគោរពការប្តេជ្ញារបស់ខ្លួន ចំពោះសហគមន៍សេដ្ឋកិច្ចរដ្ឋ អាហ្វ្រិកខាងលិច ដែលរួមបញ្ចូលទាំងការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេល១៨ខែ” ។

លោកបានបន្ថែមទៀតថា “យើងអំពាវនាវឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងចាត់វិធានការដ៏រឹងមាំ ដើម្បីទប់ស្កាត់ការរំលោភបំពាន សិទ្ធិទាំងនោះដោយកង កម្លាំងសន្តិសុខរដ្ឋ និងធ្វើការស៊ើបអង្កេត និងឲ្យបុគ្គលអ្នកប្រព្រឹត្ត ទទួលខុសត្រូវ នៅពេលមានការរំលោភបំពាន កើតមានឡើង” ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top