សហមេធាវីលោកកឹម សុខាស្នើសុំប្រធាន សាលាដំបូងរាជធានីភ្នំពេញ បន្តសវនាការ លើកទី២
ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំ ដោយលោក ផឹង និលប្រធានសាខា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៣២គំរូ រកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលតាំងលក់នៅតាមផ្ទះអាជីករ លក់ចាប់ហួយនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកលោកផឹង និលបានដឹងថាសកម្មភាពការងារ...
ភ្នំពេញ៖ កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ជាង២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាម ទៅកាន់ទីលានចាក់សំរាម បានឯកភាពស្ម័គ្រចិត្ត ឈប់ធ្វើបាតុកម្ម និងសន្យា ចូលបម្រើការងារវិញ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០តទៅ។ ការឯកភាពគ្នានេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅដោះស្រាយផ្ទាល់ ដល់ទីតាំងកើតហេតុ...
ភ្នំពេញ៖ រយៈពេល៩ខែ សម្រាប់ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលគម្រោង សាងសង់សំណង់ថ្មី ប្រមាណជាង ១០០០គម្រោង លើផ្ទៃដីក្រឡា សំណង់សរុប ជាង ៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់ វិនិយោគប៉ាន់ស្មាន ជាង ២,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលរាជធានីភ្នំពេញ មានសំណង់បុរី ចំនួន ២៦៣កន្លែង និងអាគារខ្ពស់...
ភ្នំពេញ៖ តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការ ក្នុងការជួយគាំទ្រ ដល់បេឡាជាតិសន្តិសុខសង្គម នៅកម្ពុជា ដែលត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយ រវាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. ស្ថិតនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២០នេះ ។ ក្នុងជំនួបពិភាក្សានេះដែរ លោកអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ(ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេស មួយចំនួន ធ្វើយ៉ាងណា ឱ្យការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាន នូវគុណភាព និងភាពទាន់ពេលវេលា។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងបេឡាជាតិ សន្តិសុខសង្គម នៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរ នៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះ កាន់តែមានភាពល្អ ប្រសើរបន្ថែមទៀត។ តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរ ចំពោះការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កន្លងមក ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសមាជិករបស់ខ្លួន ។ កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការដើម្បីអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ សូមបញ្ជាក់ថា កិច្ចជំនួបពិភាក្សាការងារខាងលើ ប្រព្រឹត្តទៅដោយមាន ការចូលរួមពីអង្គការ ដៃគូអភិវឌ្ឍន៍អន្តរជាតិ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation ) ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធទី៧ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
សាលារៀនជាច្រើន បានបើកដំណើរការឡើងវិញ តាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែការត្រឡប់ទៅ សាលារៀនវិញឆ្នាំនេះ របស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ មិនមានភាពដូចគ្នា នឹងឆ្នាំមុនៗទេ ផ្ទុយទៅវិញ កុមារត្រូវបានសាលា ក៏ដូចជាអាណាព្យាបាល តំរូវអោយពាក់ម៉ាស និងលាងដៃគ្រប់ពេលវេលា។ ដូច្នេះហើយដើម្បីធានាទៅលើ ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ លើកុមារពីមេរោគទូទៅ និងការចូលរួមរក្សារក្នុងបរិស្ថាន...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Mark Esper បានបង្ហាញផែនការ របស់មន្ទីរប៉ង់តាហ្គោន សម្រាប់ការបង្កើនចំនួនកងនាវាចរ ដែលស្នើឱ្យមាននាវាមុជទឹកវាយប្រហារ រហូតដល់ ៨០ គ្រឿង នៅក្នុងឆ្នាំ ២០៤៥ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក...
បរទេស៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ហាក់ដូចជាបានផ្លាស់ប្តូរ យោបល់របស់លោក ស្តីពីការពិភាក្សាដេញដោល ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលា ប្រឆាំងនឹងប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ដោយប្រាប់អ្នកសារព័ត៌មានថា ការជជែកដេញដោលលើកក្រោយ នឹងអាស្រ័យលើលទ្ធផល នៃការធ្វើតេស្ត៍រកមេរោគ COVID-១៩ ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា មួយក្នុងតំបន់ Nagorno-Karabakh ស្របពេលដែលចំនួន ការស្លាប់សរុប កំពុងតែកើនឡើង ក្នុងអំឡុងការប្រយុទ្ធគ្នា ក្នុងតំបន់ដាច់ស្រាលមួយ នៅតំបន់ South Caucasus ។ ក្នុងអំឡុងធ្វើទស្សនកិច្ចប្រទេសតួកគី លោក Jens...