ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានា បើមិនមានការជួយពីប្រទេសចិនទេ តើមានប្រទេសណាក្រៅពីចិន អាចជួយកម្ពុជាបាន។ សូមរំលឹក ថាកាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួន តែងតែ ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេបានធ្វើការរិះគន់ថា រាជរដ្ឋាភិបាលរណបចិន ចាប់យកចិនដើម្បីផលប្រយោជន៍ ហើយចោលបណ្ដាប្រទេស មហាអំណាចមួយចំនួន។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា...
បរទេស៖ មេបញ្ជាការកងទ័ពថ្មី គឺឧត្តមសេនីយ៍ Narongphan Jitkaewtae មាននិយាយថា ឱកាសនៃការធ្វើរដ្ឋប្រហារគឺសូន្យ លុះត្រាតែមានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ហើយលោកក៏បានជំរុញឱ្យប្រជាជនទប់ស្កាត់ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Narongphan Jitkaewtae ដែលបានចូលកាន់មុខតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើសន្និសិទកាសែតលើកដំបូងរបស់លោក នៅថ្ងៃអង្គារនេះ...
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងការអំពាវនាវរបស់ខ្លួន ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការ ឲ្យមានការអនុវត្តច្បាប់លើ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នា រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថាជាអ្នកញុះញង់ដ៏ចម្បង ក្នុងការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ រវាងកងកម្លាំងអាមេនី និងអាហ្ស៊ែបៃហ្សង់ សម្រាប់រយៈពេលជាង២៥ឆ្នាំ។ នៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ ដែលហាក់ធ្វើឲ្យ មានភាពតានតឹង អន្តរជាតិខ្លាំងឡើង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ប៉ូលិសជាតិបាននិយាយថា ប៉ូលិសប្រឆាំងនឹងក្រុមភេរវករ របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាប់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ដែលជាក្រុមភេរវករ ដោយដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានបណ្តាញរបស់ Jemaah Islamiyah ។ លោក Argo Yuwono...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២៧២.៣០៩នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥.៥៣៤នាក់ ។ ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់១.៧៥៧នាក់ ដែលមានអ្នកស្លាប់បន្ថែម ចំនួន៣៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថាមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ី ខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយបន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិលទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕