តូក្យូ៖ ប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីក្រោយ Brexit នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវសម្រាប់ការអនុវត្តនៅថ្ងៃទី០១ ខែមករាឆ្នាំក្រោយ ដើម្បីធានាបាននូវការបន្តពាណិជ្ជកម្ម និងការវិនិយោគលើសពីចុងបញ្ចប់ នៃរយៈពេលអន្តរកាលរបស់ទីក្រុងឡុងដ៍ ចេញពីសហភាពអឺរ៉ុប។ រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi និងលេខាធិការពាណិជ្ជកម្មអន្តរជាតិ អង់គ្លេសលោក Liz Truss បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុងតូក្យូ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជារឿយៗថា ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា នឹងមានសារៈសំខាន់ណាស់ សម្រាប់ដំណើរអនាគត របស់សហរដ្ឋអាមេរិក ហើយនេះក៏អាចជាករណីរបស់ជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន។ ក្នុងរយៈពេល ៤ ឆ្នាំក្នុងតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ សំណួរជាច្រើនត្រូវបានគេលើកឡើងអំពីគោលនយោបាយការបរទេសរបស់អាមេរិក“ អាមេរិកទីមួយ” ដែលក្រុមអ្នករិះគន់លើកឡើងថាបានមើលសម្ព័ន្ធមិត្តភាគច្រើនគិតជាដុល្លារ និងជាសេន ជាជាងដៃគូ ដើម្បីស្វែងរកផលប្រយោជន៍រួម...
សេអ៊ូល៖ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជំរុញឱ្យមានការផ្លាស់ប្តូរការ ត្រួតពិនិត្យមើលប្រតិបត្ដិការ ពេលមានសង្គ្រាម (OPCON) ក្នុងលក្ខណៈមានស្ថេរភាព ស្របពេលមានការសង្ស័យថា ភាគីទាំងពីរខុសគ្នាយ៉ាងខ្លាំងអំពីបញ្ហានេះ ។ ក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានឲ្យដឹងថាវានឹងត្រូវការពេលវេលា ដើម្បីបំពេញលក្ខខណ្ឌ ដែលត្រូវការសម្រាប់ការផ្លាស់ប្តូរនេះ...
ភ្នំពេញ ៖ កុលាលភាជន៍ ចំនួន១៩ ថ្មដុសថ្នាំ ចំនួន២ អង្រែកិនថ្នាំ១ និងបំណែកលុលាលភាជន៍ ចំនួន៣០ ដែលបានពីការស្តារប្រឡាយ នៅបរិវេណថ្នាលបណ្តុះកូនឈើ ប្រាសាទព្រះខ័ន កាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរា យកមករក្សាទុកដើម្បីជួសជុល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ តុលា...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃពុធថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធអាវុធ ៣ប្រភេទដែលមានសក្តានុពលដល់កោះតៃវ៉ាន់ រួមមានឧបករណ៍ចាប់សញ្ញាកាំជ្រួច មីស៊ីល និងកាំភ្លើងធំដែលអាចមានតម្លៃសរុប១,៨ពាន់លានដុល្លារអាមេរិក ។ សេចក្តីរាយការណ៍មួយ កាលពីសប្តាហ៍មុនបានឲ្យដឹងថា សេតវិមានកំពុងតែដំណើរការទៅមុខ ដោយធ្វើការលក់ឧបករណ៍យោធា...
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែនៅក្នុងលក្ខខណ្ឌដែលកូរ៉េខាងជើង យល់ព្រមកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរ របស់ប្រទេសខ្លួន។ អតីតអនុប្រធានាធិបតីរូបនេះ បានទទូចដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងជំនួប ៣ដងជាមួយលោក គីម ជុងអ៊ុន គ្រាន់តែបានធ្វើឱ្យមេដឹកនាំផ្តាច់ការកូរ៉េខាងជើង...
បរទេស៖ ក្នុងកំឡុងពេលមានរោគរាតត្បាត គ្រូពេទ្យមកពីជុំវិញពិភពលោក បានក្លាយជាវីរបុរសពិតប្រាកដ ដោយធ្វើការ ២៤ម៉ោងលើ២៤ម៉ោង រយៈពេលពេញមួយសប្តាហ៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ជាច្រើនតាមដែលអាចធ្វើបាន ។ ទោះយ៉ាងណានៅប្រទេសឥណ្ឌាវេជ្ជបណ្ឌិត ខ្លះបានជួបប្រទះនឹងស្ថានភាព ហិរញ្ញវត្ថុដ៏លំបាក ទោះបីធ្វើការច្រើនម៉ោង និងប្រឈមនឹងវីរុសប្រចាំថ្ងៃក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិតនិង...
ចុះឈ្មោះកម្មករ ឬបុគ្គលិករបស់អ្នកចូលជា សមាជិក ប.ស.ស. នោះពួកគេទាំងអស់ នឹងទទួលបាន អត្ថប្រយោជន៍ដូចជា៖(១) ធានារ៉ាប់រងនៅពេលមានជំងឺ មានផ្ទៃពោះ និងគ្រោះថ្នាក់ផ្សេងៗ(២) ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ(៣) អត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ➤ ដើម្បីចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យកម្មករ ឬបុគ្គលិករបស់អ្នក សូមអញ្ជើញមកកាន់ ការិយាល័យ ប.ស.ស....
គ្រប់សមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រ័ពន្ធ មានសិទ្ធិទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ត្រូវអនុវត្ត តាមសេចក្តីណែនាំ ខាងក្រោម៖ ➤ ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។➤ ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ...
ស្វាយរៀង៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ឱ្យចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។ ការថ្លែងអំពាវនាវរបស់លោកស្រី មឹន មាណវី បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង...