បរទេស៖ រដ្ឋាភិបាលរបស់វៀតណាម សម្រេចផ្តល់ថវិកាចំនួន ៥០០ ពាន់លានដុង (២១,៥២ លានដុល្លារ) ដល់ខេត្តភាគកណ្តាលចំនួន ៥ ដែលរងគ្រោះដោយទឹកជំនន់ខ្លាំង ជាប្រវត្តិសាស្រ្ត សម្រាប់ការជួយសង្គ្រោះ និងគាំទ្រសុខុមាលភាពសង្គម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្តចំនួន ៥...
បរទេស៖ ប្រទេសអ៊ីរ៉អ់ នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញប្រេសិតស្វីស ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា ជាការអះអាងគ្មានមូលដ្ឋាន របស់អាមេរិកដែលថា ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានព្យាយាមជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់ទូរទស្សន៍រដ្ឋដូច្នេះថា “ការច្រានចោលយ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់ ចំពោះការអះអាងច្រំដែល គ្មានមូលដ្ឋាននិងខុសពីការពិត...
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារ សហការជាមួយអាជ្ញាធរខេត្តប៉ៃលិននិង ខេត្តបាត់ដំបងបានអញ្ជើញ សួរសុខទុក្ខ និង នាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រងគ្រោះជំនន់ទឹកភ្លៀង ១៥៤៥គ្រួសារ ក្នុងនោះមកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៧៧៦គ្រួសារ និងពលរដ្ឋមកឃុំតាមុឺន និងឃុំអូតាគី...
ភ្នំពេញ ៖ លោក Masahiro Miyao ប្រធានតំណាងអង្គការ ពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានថ្លែងថាក្រុមហ៊ុនជប៉ុនមួយចំនួន មានបំណងផ្លាស់ប្ដូរ ទីតាំងវិនិយោគរបស់ខ្លួនពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ានក្នុងនោះកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាទិភាព សម្រាប់វិនិយោគិនជប៉ុន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូល រួម វេទិកាធុរកិច្ចនានា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅកម្ពុជា នាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថាស៊ីឡូ ព្រីនសឺ (Tassilo...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី នៅសប្ដាហ៍ក្រោយនេះ ហើយនោះគឺជាដំណើរទស្សនកិច្ចទីមួយរបស់លោក មកកាន់ឥណ្ឌូនេស៊ី ចាប់តាំងពីថ្នាក់ដឹកនាំប្រទេសនេះ ច្រានចោលសំណើអាមេរិកសុំដាក់យន្តហោះចារកម្ម។ ដោយមិនបានផ្តល់សេចក្តីលម្អិតស្តីពីការធ្វើដំណើរ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Pompeo នឹងចូលរួមក្នុងសន្និសីទក្រុមយុវជនឥស្លាម ស្តីពីសាសនានិងអរិយធម៌ នៅក្នុងទីក្រុងចាកាតា។...
ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់របស់គ្រឹះស្ថានសិស្សា សិស្សានុសិស្ស និងអ្នកអាណាព្យា បាល ក្នុងការប្រើប្រាស់សេវា រថយន្ដដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រើប្រាស់សេវាទាំងនេះ ដោយត្រូវ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) បានម៉ឺងម៉ាត់បំផុត។ យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងអប់រំប្រាប់ ដល់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា...
បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាកូរ៉េខាងជើងមួយគ្រឿង ត្រូវបានគេប្រទេសឃើញនៅក្នុងដែនទឹកជប៉ុន កាលពីចុងខែកញ្ញាកន្លងទៅ ហើយទីក្រុងតូក្យូបានចេញការតវ៉ាមួយ ក្រោយមានហេតុការណ៍នេះកើតឡើង។ ទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Sankei Shimbun បានរាយការណ៍ថា លោករដ្ឋមន្ត្រីជប៉ុន Katsunobu Kato បាននិយាយប្រាប់អ្នកសារព័ត៌មាននៅសប្ដាហ៍នេះថា នាវាកូរ៉េខាងជើងនោះ គឺជានាវាមួយក្នុងចំណោមទូកបរទេសជាច្រើន ដែលកំពុងតែនេសាទខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ លោក...
ភ្នំពេញ៖លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានលើកបង្ហាញ៥ចំណុច អំពីតម្លៃនិងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសខណៈនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។៥ចំណុច អំពីតម្លៃនិងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសរួមមាន៖ ១. កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់និងស្ថាប័នបណ្តោះអាសន្នមួយផងដែរក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាល...
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមពិភាក្សាលើរបៀបវារៈស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។ កម្ពុជាក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរហើយបាន...