បរទេស៖ ដើម្បីឆ្លើយតបទៅនឹងការលក់អាវុធ ចុងក្រោយរបស់អាមេរិកដល់កោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលកិច្ចព្រមព្រៀងដែលបានស្នើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយថា «យើងសូមអំពាវនាវដល់ភាគីអាមេរិកទទួលស្គាល់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបណ្តាលមកពីការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ហើយប្រកាន់ខ្ជាប់នូវគោលនយោបាយ ‘ប្រទេសចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចំនួន៣ ចិន – អាមេរិក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបអង្កេតជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធ ទី២១ ខែតុលា ថា ប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ បានព្យាយាមចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។ លោក Ratcliffe បានប្រកាសឲ្យដឹងនៅឯសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងភ្លាមៗ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រទេសចិនជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសបានអនុវត្តតាមការសន្យាជួយកសាងនិងអភិវឌ្ឍន៍កម្ពុជា ឡេីងវិញរឿងអ្វីចោទថា ចិនឈ្លានពានកម្ពុជា។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម តេឡេក្រាមនៅថ្ងៃទី២៣ ខែ តុលានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានពន្យល់ថា”(ក្រុមប្រឆាំងចោទ)ថាមានវត្តមានយោធាចិននៅកម្ពុជាគ្រាន់តែជាការចោទប្រកាន់ និងដាក់ការសង្ស័យប៉ុណ្ណោះ គ្មានភ័ស្តុតាងអ្វីទេ ?...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣-បញ្ហាផ្សេងៗ៕
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ...