ភ្នំពេញ ៖ ដោយសារស្ថានភាព ទឹកជំនន់បាននិងកំពុងហូរ កាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះ បាក់ជើងទេរផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕
(ទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០) ថ្ងៃនេះក្រុមហ៊ុនHuaweiបានប្រកាសអំពីលទ្ធផលអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេលបីត្រីមាសដំបូងសំរាប់ឆ្នាំ២០២០។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុនHuaweiទទួលបានប្រាក់ចំណូលប្រមាណជាង 671.3 ពាន់លានយ័ន (ស្មើនឹង 100,6 ពាន់លានដុល្លារអាមេរិក) ដែលមានអត្រាកើនឡើងប្រមាណ9.9% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ហើយសមាមាត្រប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះគឺមាន 8.0%។ អំឡុងពេលពេញបីត្រីមាសដំបូងនៃឆ្នាំ២០២០ លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនH uawei គឺសម្រេចបានទៅតាមការរំពឹងទុកជាមូលដ្ឋានរបស់ក្រុមហ៊ុន។...
បរទេស៖ លោកស្រី Metinee Chalodhorn ប្រធានាធិបតីថ្មីនៃ តុលាការកំពូលរបស់ប្រទេសថៃ បានប្រកាសអំពីគោល នយោបាយរបស់លោកស្រីក្នុងការ ជំរុញយុត្តិធម៌និងសមភាព រួមទាំងការកាត់បន្ថយការ ឃុំខ្លួនដែលមិនចាំបាច់ នៅក្នុងប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានតុលាការកំពូលទី ៤៦ ដែលបានចាប់ផ្តើមការងារកាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្ម ថ្មីទៅលើអង្គភាពអ៊ីរ៉ង់ចំនួន ៥ ដែលខ្លួនថា បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនបានកំណត់អង្គភាពឆ្មាំប ដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC), កងកំលាំង IRGC-Qods, វិទ្យាស្ថានបាយ័នរ៉ាសសាន់ហ្កោតា វិទ្យាស្ថានវិទ្យុ និងទូរទស្សន៍អ៊ីស្លាមអ៊ីរ៉ង់ និងសហភាពអេក្វាទ័រអន្តរជាតិ ដែលចូលរួមដោយផ្ទាល់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Buerli Markus នាយកកិច្ចសហប្រតិបត្តិការ និងជាទីប្រឹក្សាអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា លោក កឹម សុខា បានស្នើរដ្ឋាភិបាលស្វីស ជួយប្រជាពលរដ្ឋខ្មែរបន្តទៀត ជាពិសេស ជំនួយមនុស្សធម៌ និងសុខភាព ស្របពេលកម្ពុជាមានជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក កឹម សុខា...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤...
ប៉េកាំង៖ កាលពីថ្ងៃពុធប្រទេសចិន បានទទូចដល់សហរដ្ឋអាមេរិក ឱ្យផ្តល់នូវការបំភ្លឺពេញលេញមួយ ស្តីពីសកម្មភាពយោធាភាវូបនីយកម្មជីវសាស្ត្រនៅបរទេសរបស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងការសាកសួរអំពីរបាយការណ៍ដែលថា លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានលើកឡើងថា សកម្មភាពស្រាវជ្រាវរបស់អាមេរិក នៅក្នុងមន្ទីរពិសោធន៍ជីវឧស្ម័ន...
ភ្នំពេញ ៖ ប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ពិសេសរងគ្រោះធ្ងន់ធ្ងរ ដោយសារ បាក់ទំនប់បាសាក់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី ចំនួន២០៧៤គ្រួសារ ដឹកនាំដោយ លោក ម៉ៅ ចាន់តារា រដ្ឋលេខាធិការ តំណាង សម្ដេចក្រឡាហោម ស ខេង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សាធារណរដ្ឋលោក ដូណាល់ ត្រាំ និងគូប្រជែងខាងប្រជាធិបតេយ្យ លោក ចូ បៃដិន បានបញ្ចប់ការជជែកដេញដោល ចុងក្រោយរបស់បេក្ខជនទាំងពីរ មុនពេលការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា ខណៈការស្ទង់មតិនៅតែបន្តបង្ហាញថា ហាងឆេង គឺប្រឆាំងនឹងអ្នក ដែលកំពុងកាន់អំណាច។ ការបង្ហាញរយៈពេល ៩០ នាទីបន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង ដែលជាការជួបវឹកវរនៅចុងខែកញ្ញា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនដែលនិយាយ ជាមួ យចិន និងបណ្ដាប្រទេសផ្សេងៗ ស្តីពី បម្រើបម្រាស់កំពង់ផែ វាលយន្តហោះកម្ពុជា សម្រាប់យោធាបរ ទេសឡើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំពេញអង្គ...