សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ១០ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ធៀបនឹងឆ្នាំមុនទោះបីមាន ការរីករាលដាលនៃមេរោគឆ្លង ថ្មីក៏ដោយ ទិន្នន័យគយបានបង្ហាញ ដែលនាំមុខដោយការ ដឹកជញ្ជូនឈីបនិងរថយន្តបានប្រសើរឡើង។ យោងតាមទិន្នន័យពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ៣០,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមីនា ដែលកើនឡើងពី ២៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆំាង នឹងការផ្ទុះឆ្លងរីករាលដាលនៃ កូរ៉ូណាវីរុស ហើយលោកបានបន្ថែមថា ប្រទេសអ៊ីរ៉ង់គ្មានបំណង ទទួលយកសំណើផ្តល់ ជំនួយមនុស្សធម៌របស់អាមេរិកនោះឡើយ។ នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេដឹកនាំអាមេរិកនានា កំពុងតែនិយាយកុហក។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់សម្ភារៈមួយចំនួន សម្រាប់ចែនជូនដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជួរមុខ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មីនានេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនានេះ បានឲ្យដឹងថា...
បរទេស៖ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj សាកលវិទ្យាល័យ Mahidol គឺលោកបណ្ឌិត Prasit Watanapa បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ និងមិនធ្វើការជួបជុំ បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយជាប្រទេសអ៊ីតាលី ដែលមានអ្នកជំងឺឆ្លងជំងឺឆ្លងច្រើនលើសលុប ហើយបុគ្គលិកពេទ្យ ត្រូវសំរេចថាតើអ្នកជំងឺណាដែលត្រូវព្យាបាលឬអត់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសទុកមុន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងបំបាត់ជម្លោះនយោបាយ ដែលកំពុងតែរួមរឹតរដ្ឋាភិបាលទីក្រុងកាប៊ុល និងធ្វើឲ្យជាប់គំាងកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។ លោក Pompeo បានទៅដល់ទីក្រុងកាប៊ុល និងបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានលើកឡើង អំពីលទ្ធភាពនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចនឹងត្រូវពន្យារពេល ត្រឹមតែមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានឲ្យដឹងថាខ្លួននឹងសិក្សា ផែនការប្រតិបត្តិការផ្សេងៗគ្នាចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ។ នាយករដ្ឋមន្រ្តីដែលធ្លាប់ បានលេីកឡេីងថា លោកមានបំណងរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងទំរង់ពេញលេញរបស់ខ្លួន។ ប្រសិនបើមានការលំបាកក្នុង ការរៀបចំការប្រកួតតាមរបៀបនេះ យើងត្រូវសម្រេច ពន្យារពេលដោយផ្តល់ឲ្យ អាទិភាពកំពូលចំពោះ...
តូក្យូ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ចេញផ្សាយដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាល និងប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ចំនួននៃការឆ្លងពីមេរោគថ្មីនេះបានកើនឡើងដល់ ៣០០.០០០នាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់របស់អ្នកឆ្លងជិត ១៣.០០០នាក់ គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ ចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីករណីឆ្លងមានលើសពី ១៥០.០០០នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបង្ហាញថា ការផ្ទុះឡើងនៃវីរុសបណ្តាល ឱ្យមានជំងឺរលាកសួត កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសចិនឈរនៅលើគេ ក្នុងបញ្ជីដោយមានករណីចំនួន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះធាតុអាកាស បន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ ពីកម្រិតតិចទៅបង្គួរ ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ...