ព័ត៌មានអន្តរជាតិ

ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត៖ ប្រជាជនថៃ ត្រូវតែនៅក្នុងផ្ទះ បើមិនដូច្នេះទេ ថៃនឹងធ្លាក់ដុនដាបដូច អ៊ីតាលី

បរទេស៖ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj សាកលវិទ្យាល័យ Mahidol គឺលោកបណ្ឌិត Prasit Watanapa បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ និងមិនធ្វើការជួបជុំ បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយជាប្រទេសអ៊ីតាលី ដែលមានអ្នកជំងឺឆ្លងជំងឺឆ្លងច្រើនលើសលុប ហើយបុគ្គលិកពេទ្យ ត្រូវសំរេចថាតើអ្នកជំងឺណាដែលត្រូវព្យាបាលឬអត់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកសាស្រ្តាចារ្យបណ្ឌិត Prasit Watanapa បានបង្ហាញពីព្រមាននេះ តាមរយៈបណ្តាញទូរទស្សន៍អនឡាញរបស់សាកលវិទ្យាល័យ។

លោកបាននិយាយថា ចំនួនអ្នកដែលមានជំងឺ Covid-19 នៅក្នុងប្រទេសថៃកំពុងតែកើនឡើង ដូចជាប្រជាជននៅអឺរ៉ុប ដែលមិនអាចគ្រប់គ្រងជំងឺនេះបាន។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត លោកបានស្តីបន្ទោសស្ថានការណ៍ ចំពោះប្រជាជន ដែលបានធ្វើដំណើរទៅកន្លែងដែលរីករាលដាល នៃមេរោគដូចជាកន្លែងប្រដាល់ និងហាងស្រា ហើយបដិសេធមិនផ្តាច់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×