ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បាននិងកំពុងអញ្ជេីញជាអធិបតីប្រារព្ធទិវា ASEM Day នៅមុខបទុមវត្ដី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) ឆ្នាំ២០២០ និងព្រឹត្តការណ៍ក្រៅកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។ សូមរំលឹកថា កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារ ពិពណ៌អន្ដរជាតិថ្មី របស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ។ កិច្ចប្រជុំ អាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ ។ ជាមួយគ្នានោះដែរ កម្ពុជាក៏បានត្រៀមកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទមានចំនួន ១២.៧២៦នាក់ ចូលរួមប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ឆ្នាំ២០២០ នាពេលខាងមុខនេះផងដែរ ៕
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បុរសជនជាតិខ្មែរ ដែលរកឃើញ ផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា មិនទ្រុឌទ្រោមឡើយ ខណៈមន្រ្តីជំនាញកំពុងយកសំណាក អ្នកដែលធ្លាប់មានទំនាក់ទំនង...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា ប្រទេសបារាំង បានហាមប្រាម មិនឲ្យមានការប្រមូលផ្តុំគ្នា ខណៈដែលពលរដ្ឋជាង១.០០០នាក់បានឆ្លងជំងឺ COVID-19 ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ទន្ទឹមនឹងនេះដែរ សមាជិកសភា០២រូប របស់ប្រទេសបារំាង ក៏មានវីរុសនេះនៅក្នុងខ្លួនដែរ ដោយបានកើនឡើង...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃអាទិត្យនេះ ដែលបាននាំមុខ ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះមាន អ្នកស្លាប់ច្រើនបន្ទាប់ពីប្រទេសចិន ។ ចំនួននៃអ្នកស្លាប់ដែលគេរាប់ដឹង នៅក្នុងប្រទេសអ៊ីតាលី កើនឡើងជិត៣ដង ដោយគិតចាប់ពី១៣៣ដល់៣៦៦...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះបាននិងកំពុងអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,៤៥៨នាក់ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា និស្សិតដែលនឹងទទួល សញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង...
ភ្នំពេញ៖ នាវា SITC Fujian មួយគ្រឿងបាន ដឹកជញ្ជូនវត្ថុធាតុដើមពីចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានមកដល់កម្ពុជាហើយ ។ យោងតាមហ្វេសប៊ុក របស់កំពង់ផៃស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាវា SITC Fujian ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនៅ...
ភ្នំពេញ៖ ក្រោយឃើញមនុស្សមួយ ចំនួនទាំងប្រុស-ស្រីបាន ដួលសន្លប់ដោយសារ អាការៈខ្យល់គរជាច្រើនករណីលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើឲ្យមន្រ្តីសុខាភិបាលត្រៀម រថយន្តសង្រ្គោះបន្ទាន់ ដើម្បីជួយពួកគេ។ លោក ព្រាប កុល បានរៀបរាប់ក្នុងហ្វេសប៊ុកនាថ្ងៃទី៩ មីនា ដោយលើកជាឧទាហរណ៍ថា ករណីមនុស្សដួលសន្លប់ ឬ ប្រកាច់នៅតាមផ្លូវសាធារណៈ ឬនៅខាងមុខអាគារ មួយរយៈចុងក្រោយបានបង្កការភ័យខ្លាច...
ហ្សឺណេវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសបន្ថែមទៀតចំនួន០៧ បានឆ្លងវីរុសកូរ៉ូណា នៅក្នុងស្រុក ដែលនាំឲ្យប្រទេសទាំងឡាយ និងតំបន់ជាច្រើន ដែលជាកន្លែងឆ្លងវីរុស នៅក្នុងតំបន់ បានកើនឡើងដល់៥៣ប្រទេស បូករួមទាំងប្រទសចិន ។ ប្រទេសទាំង៧នោះ រួមមាន កម្ពុជា...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា វីរុសកូរ៉ូណា បានបន្តឆ្លងរាលដាលដល់បណ្តាប្រទេស នៅអាមេរិកឡាទីន គិតត្រឹមថ្ងៃអាទិត្យ ហើយប្រទេសជាច្រើន បានត្រូវ គេរាយការណ៍មកថា បានឆ្លងជំងឺដោយកើនឡើងច្រើន ករណីនៃវីរុសកូរ៉ូណា ។ រដ្ឋាភិបាលបាននិយាយថា ប្រទេសប្រេស៊ីល ជាប្រទេសដែលឆ្លងខ្លាំងជាងគេ ត្រូវបានគេរាយការណ៍ថាមាន៦ករណីថ្មី ដែលនាំឲ្យប្រទេសនេះសរុបមានចំនួន២៥ករណី ។...
ភ្នំពេញ៖ ស្របពេលប្រទេសកម្ពុជា កំពុងប្រឈមការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត បណ្ដាលឲ្យរោងចក្រ មួយចំនួនព្យួរការងារកម្មករនោះលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំ កម្ពុជាមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការ សម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យ វាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរនៅថ្ងៃទី៩មីនានេះថាក្នុងនាមជា បងប្អូនដែកថែបប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះ វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា...