សេអ៊ូល៖ កាសែតកូរ៉េខាងជើងមួយកាលពីថ្ងៃសុក្របានព្រមានប្រឆាំងនឹងវិបត្តិអត់អាហារពិភពលោកក្នុងការរំលឹកដល់ទិវាស្បៀងអាហារពិភពលោក ខណៈប្រទេសក្រីក្រមួយនេះនៅតែបន្តតស៊ូនឹងកង្វះខាតអាហាររ៉ាំរ៉ៃផ្ទាល់ខ្លួន។ កាសែតគណៈរដ្ឋមន្រ្តីរបស់កូរ៉េខាងជើងឈ្មោះ Minju Joson បានចុះផ្សាយថាយ៉ាងហោចណាស់មានមនុស្ស ៨២០ លាននាក់នៅជុំវិញពិភពលោក កំពុងទទួលរងនូវភាពអត់ឃ្លានគិតត្រឹមខែមិថុនា ឆ្នាំនេះដែលក្នុងនោះ ២៤៤ លាននាក់ជាកុមារអាយុក្រោម ៥ ឆ្នាំ។ កាសែតបានចង្អុលបង្ហាញថា កម្រិតផលិតកម្មនៅក្នុងវិស័យកសិកម្មនៅទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាស ធាតុមិនអំណោយផល ដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។ មន្ត្រីនោះបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ នៅខណៈនេះ ដោយបានការចង្អុលបង្ហាញពី លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដោយបានការគាំទ្រពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជំនាញដែលជាសេនធិការ បានសម្រេចចិត្ត បើកមុខទឹកនៅ អាងទឹកភាស ប្រវែង៤ម៉ែត្រ ដើម្បីសម្រួលមុខទឹកកាត់បន្ថយ ហានិភ័យផ្សេងៗ...
ភ្នំពេញ ៖ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹក និង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងចាំជួយអន្តរាគមន៍សង្រ្គោះ ប្រជាពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២ វត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។ ក្នុងឱកាសនោះដែរ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បេីទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ក្រសួងសុខាភិបាល បានឲ្យដឹងបែបនេះ ក្រោយពីមានអ្នកលក់ថ្នាំព្យាបាលទឹកនោមផ្អែមច្រើនណាស់តាមonline ។ ជុំវិញ បញ្ហា ទាំងនេះ លោកស្រី ឱ វណ្ណឌីន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីល្ងាចថ្ងៃសុក្រ លោក ម៉ាក្រុង អេមម៉ាណូអ៊ែល (Emmanuel Macron) ប្រធានាធិបតីបារាំង បានអំពាវនាវឲ្យពលរដ្ឋបារាំងនាំគ្នាក្រោកឈរឡើង និងសន្យាភ្លាមៗ និងបញ្ជាក់អំពីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយម ដោយលោកបានថ្កោលទោសទៅ លើក្រុមភេរវករឥស្លាម ដែលបានសម្លាប់ជីវិតគ្រូបង្រៀនម្នាក់នៅតំបន់ជាយក្រុងនៃទីក្រុងប៉ារីស ។ លោក ម៉ាក្រុង...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារត្រួតពិនិត្យជំងឺជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ បានរក្សាកំណើនខ្ពស់ និងបានកើនឡើងក្នុងកំណត់ត្រាថ្មីដែលមានចំនួន៧.៣៣៤ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៤៨.៥៥៧នាក់ ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃមុន មានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។ យោងតាមសេច្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជួនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ...
យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។ ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នាដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បី តែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីអនុវត្តការអំពាវនាវរបស់មេដឹកនាំលោក គីម ជុងអ៊ុន សម្រាប់យុទ្ធនាការ ៨០ ថ្ងៃដោយថាអាទិភាពគួរតែត្រូវបានដាក់ លើការស្តារឡើងវិញពីព្យុះទីហ្វុងថ្មីៗនេះ និងដោះស្រាយបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ច ដោយគ្មានជំនួយពីខាងក្រៅ។ កាលពីដើមខែនេះលោកគីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំមួយរបស់គណបក្សពលករកំពុងកាន់អំណាច និងបានចាប់ផ្តើម“ យុទ្ធនាការ ៨០ ថ្ងៃ” ដើម្បីសម្រេចគោលដៅជាតិ...
ពោធិសាត់ ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តពោធិសាត់បាននាំយកថវិការ បស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកប្រគល់ជូនគ្រួសារសពដែលរងគ្រោះលង់ទឹក ជំនន់ទឹកភ្លៀងចំនួន ៣ គ្រួសារ។ ការប្រគល់ជូនអំណោយជាថវិកាទៅដល់គ្រួសារសពជនរងគ្រោះដោយសារលង់ទឹកជំនន់ទឹកភ្លៀងនោះមានចំនួន ៣ គ្រួសារក្នុងមួយគ្រួសារៗទទួល បានថវិកាពីសម្តេចតេជោចំនួន...