ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានប្រឆាំងនឹងវិបត្ដិអត់អាហារពិភពលោក ខណៈប្រទេសនេះកំពុងតស៊ូជំនះ នឹងវិបត្ដិមួយនេះ

សេអ៊ូល៖ កាសែតកូរ៉េខាងជើងមួយកាលពីថ្ងៃសុក្របានព្រមានប្រឆាំងនឹងវិបត្តិអត់អាហារពិភពលោកក្នុងការរំលឹកដល់ទិវាស្បៀងអាហារពិភពលោក ខណៈប្រទេសក្រីក្រមួយនេះនៅតែបន្តតស៊ូនឹងកង្វះខាតអាហាររ៉ាំរ៉ៃផ្ទាល់ខ្លួន។

កាសែតគណៈរដ្ឋមន្រ្តីរបស់កូរ៉េខាងជើងឈ្មោះ Minju Joson បានចុះផ្សាយថាយ៉ាងហោចណាស់មានមនុស្ស ៨២០ លាននាក់នៅជុំវិញពិភពលោក កំពុងទទួលរងនូវភាពអត់ឃ្លានគិតត្រឹមខែមិថុនា ឆ្នាំនេះដែលក្នុងនោះ ២៤៤ លាននាក់ជាកុមារអាយុក្រោម ៥ ឆ្នាំ។

កាសែតបានចង្អុលបង្ហាញថា កម្រិតផលិតកម្មនៅក្នុងវិស័យកសិកម្មនៅទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាស ធាតុមិនអំណោយផល ដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។

មន្ត្រីនោះបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃវិបត្តិអត់អាហារដ៏ធំមួយ ចំពេលមានការរីករាលដាលនៃជំងឺឆ្លងទូទាំងពិភពលោកដោយដកស្រង់សម្ដីមន្ត្រីម្នាក់នៅឯកម្មវិធីស្បៀងអាហារពិភពលោក៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top