ព័ត៌មានជាតិ

ផ្លូវជាតិនិងផ្លូវខេត្ត៤ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវផ្អាកចរាចរណ៍ យានយន្តធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។

យោងតាមសេច្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជួនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យដូចខាងក្រោម៖

១-ផ្លូវជាតិលេខ៥៦ ពីក្រុងសិរីសោភ័ណ ដល់បន្ទាយឆ្មារ ព្រំដែនខេត្តឧត្ដរមានជ័យ។

២-ផ្លូវជាតិលេខ១៥៨ ពីក្រុងប៉ោយប៉ែត ដល់ភូមិផ្អុង ព្រំដែនខេត្តឧត្ដរមានជ័យ។

៣-ផ្លូវខេត្តលេខ១៥៦ដេ ពីរង្វង់មូលយាយជី ស្រុកមង្គលបុរី ដល់(ភ្លើងស្ដុបផ្លូវជាតិលេខ៦) ស្រុកព្រះនេត្រព្រះ

៤-ផ្លូវខេត្តលេខ២៥៦៣ ពីថ្មពួកដល់គោករមៀត បឹងត្រកួន។ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ្រកបដោយសុវត្ថិភាព៕

To Top
×