ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ថ្កោលទោសយ៉ាងខ្លាំងទៅលើ “ក្រុមភេរវករឥស្លាម” ដែលបើកការវាយប្រហារនៅតំបន់ជាយក្រុង

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីល្ងាចថ្ងៃសុក្រ លោក ម៉ាក្រុង អេមម៉ាណូអ៊ែល (Emmanuel Macron) ប្រធានាធិបតីបារាំង បានអំពាវនាវឲ្យពលរដ្ឋបារាំងនាំគ្នាក្រោកឈរឡើង និងសន្យាភ្លាមៗ និងបញ្ជាក់អំពីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយម ដោយលោកបានថ្កោលទោសទៅ លើក្រុមភេរវករឥស្លាម ដែលបានសម្លាប់ជីវិតគ្រូបង្រៀនម្នាក់នៅតំបន់ជាយក្រុងនៃទីក្រុងប៉ារីស ។

លោក ម៉ាក្រុង បានថ្លែងប្រាប់ឲ្យដឹងនៅក្នុងសន្និសីទ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅសាលាអនុវិទ្យាល័យ Conflans-Sainte-Honorine នៅប៉ុន្មានម៉ោង បន្ទាប់ពីមានការវាយប្រហារថា “ពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋរបស់យើង ត្រូវបានគេធ្វើឃាតនៅថ្ងៃនេះ ដោយគាត់ជាគ្រូ បង្ហាត់ដល់ក្រុមនិស្សិត អំពីសេរីភាពក្នុងការបញ្ចេញមតិ” ។

គាត់បានបញ្ជាក់ទៀតថា “ជាគ្រូបង្រៀនម្នាក់ ដែលភេរវករនេះបានសម្លាប់ ដោយសារតែគាត់ ចង់កម្ទេចក្រុមសាធារណរដ្ឋ… ដែលបានបំផ្លាញសេរីភាពរបស់ពលរដ្ឋ ដែលពួកគេជាកុមារ” ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ក្រុមភេរវករទាំងនោះ នឹងមិនបំបែកបារាំង ហើយនឹងមិនអាចយកឈ្នះអ្នកអន្ធការនិយមានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top