ព័ត៌មានជាតិ

ឧត្តម នាវីឯក ទៀ សុខា អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹកនិង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងសង្រ្គោះពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២និង វត្តព្រះធាតុ

ភ្នំពេញ ៖ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹក និង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងចាំជួយអន្តរាគមន៍សង្រ្គោះ ប្រជាពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២ វត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។

ក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច​ ដឹកជញ្ជូនលេខ៩៩ ដើម្បីដោះស្រាយដល់ការហូបចក់ និងតម្រូវការផ្សេង ចំពោះបងប្អូនកងទ័ពដែលឈរជើង ប្រចាំការក្នុងសង្កាត់រលួស ក្នុងប្រតិបត្តិការជួយជម្លៀសប្រជាជន ដឹកសម្ភារៈ និងសម្រួលការធ្វើដំណើរត្រង់ចំណុចជន់លិច៕

To Top