ភ្នំពេញ ៖ ក្រុមអតីតគណបក្ស សង្គ្រោះជាតិ ដែលទទួលបានសិទ្ធិ ធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសិទ្ធិ ធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា«បក្សកែទម្រង់» ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាន សិទ្ធិធ្វើនយោបាយ បានឲ្យដឹង នៅថ្ងៃទី៣០ខែសីហា...
បរទេស ៖ យន្តហោះទម្លាក់គ្រាប់កងទ័ព អាកាស សហរដ្ឋអាមេរិក B-52 Stratofortress ចំនួន៤គ្រឿង ធ្វើការហោះហើរ ពីលើប្រទេសសមាជិក អង្គការណាតូ ទាំង៣០ប្រទេស ដោយមានយន្តហោះ សម្ពន្ធមិត្តហោះអមជាមួយ ក្នុងដំណើរបង្ហាញពីសាមគ្គីភាព។ តាមសេចក្តីរាយការណ៍ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិកនោះ ធ្វើដំណើរទៅកាន់ប្រទេសសមាជិកអង្គការណាតូនៅអឺរ៉ុបនីមួយៗ ហើយក្នុងករណីខ្លះ ចូលរួមជាមួយយន្តហោះចម្បាំង និងធ្វើការចាក់សំាងកណ្ដាលអាកាស...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត Khyber Pakhtunkhwa បានឲ្យដឹងកាលពីថ្ងៃសុក្រថា ភ្លៀងនារដូវវស្សាបានបង្អុរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរង្វង់៣ថ្ងៃ នៅតំបន់ខ្លះនៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស អស់តិចបំផុត១៦នាក់ ទន្ទឹមនឹងនោះដែរ បានបង្កឲ្យរបួសជាច្រើននាក់ទៀត ។ អាជ្ញាធរខាងលើបានឲ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបទៅ នឹងជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយ នៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤.៩៤១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបបានកើនឡើងដល់៩៨៥.៣៤៦នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីមាន១១១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់១៧.០២៥នាក់។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍នេះថា យន្តហោះប្រតិកម្មចំនួន០២គ្រឿងរបស់ប្រទេសរុស្ស៊ី បានហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានហោះរំលងពីលើដែនសមុទ្របាល់ទិក (Baltic Sea)កាលពីថ្ងៃសុក្រ ។ ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានចាប់យកគោលដៅអាកាសដែលនៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលបានហោះរំលងលើដែនសមុទ្រនៃសមុទ្របាល់ទិករបស់ខ្លួន ហើយយន្តហោះវាយប្រហារ Su-27 ចំនួន០២គ្រឿងបានហោះឡើងដើម្បីឆ្លើយតបនឹងការហោះហើរនេះ ។...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់៩.៣១៧នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ១០នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺអ្នកដែលមកពីខាងក្រៅ និងម្នាក់ទៀតបានឆ្លងជាអ្នកនៅក្នុងស្រុក ។ ករណី៨នាក់ផ្សេងទៀតត្រូវបានប្រកាសឲ្យដឹង ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ...
បរទេស៖ មន្ត្រីករទូតលោកខាងលិចប្រចាំនៅប្រទេសហ្ស៊ីមបាវេ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ជុំវិញវិបត្តិនយោបាយនិងសេដ្ឋកិច្ចកំពុងតែដុនដាប និងបាននិយាយថា រដ្ឋាភិបាលគួរតែឈប់ប្រើប្រាស់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា ដើម្បីបិទបាំងសេរីភាពទៀតទៅ។ ឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ កាណាដា ហូឡង់ ន័រវេស និងប៉ូឡូញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្យាពីមុនរបស់លោកប្រធានាធិបតី ថានឹងបង្រួបបង្រួមប្រទេស ធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅពេលលោកឡើងកាន់អំណាចនោះ បានផ្តល់នូវក្តីសង្ឃឹម ប៉ុន្តែពេលដំណើរការចុះបញ្ជីមធ្យោបាយ...
បរទេស៖ ទន្ទឹមនឹងការរិះគន់ឥរិយាបថដ៏គឃ្លើនរបស់ចិន ទីប្រឹក្សាសន្តិសុខជាតិលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងធ្វើកិច្ចពិភាក្សាលំដាប់ខ្ពស់ ជាមួយដៃគូសន្តិសុខមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ក្នុងខែកញ្ញានិងខែតុលា។ លោក Robert O’Brien បាននិយាយប្រាប់ក្រុមអ្នកវិភាគ្សានៃទីប្រឹក្សាអាត្លង់ទិកថា លោកទំនងជានឹងជួបជាមួយមន្ត្រីជាច្រើននាក់ មកពីប្រទេសទំាងនោះ នៅកោះហាវ៉ៃ ក្នុងអំឡុងខែតុលា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike...
តូក្យូ៖ មេដឹកនាំ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសខ្លាំងវ័យ ៦៥ ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែងដោយហេតុផលសុខភាព ខណៈពេលដែលអ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក ក្នុងអំឡុងពេលជិត ៨ ឆ្នាំនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោកអាបេ បាន“ បង្កើតសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក...