ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង៩ពាន់នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់៩.៣១៧នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ១០នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺអ្នកដែលមកពីខាងក្រៅ និងម្នាក់ទៀតបានឆ្លងជាអ្នកនៅក្នុងស្រុក ។

ករណី៨នាក់ផ្សេងទៀតត្រូវបានប្រកាសឲ្យដឹង ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ និងចាកចេញពីមន្ទីរពេទ្យមានចំនួន៩.០៣៨នាក់ ឬស្មើនឹង៩៧ភាគរយនៃអ្នកឆ្លងជំងឺទាំងអស់ ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីអ្នកស្លាប់ថ្មីនៅឡើយទេ ដែលតួលេខនៃអ្នកស្លាប់សរុបនៅដដែលគឺចំនួន១២៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top