ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំ និងរដ្ឋាភិបាលទូទាំងពិភពលោក ព្រមគ្នាសម្ដែងការព្រួយបារម្ភ ចំះបញ្ហាសុខភាពលោក អាបេ

តូក្យូ៖ មេដឹកនាំ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសខ្លាំងវ័យ ៦៥ ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែងដោយហេតុផលសុខភាព ខណៈពេលដែលអ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក ក្នុងអំឡុងពេលជិត ៨ ឆ្នាំនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី។

 មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោកអាបេ បាន“ បង្កើតសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក – ជប៉ុន និងទំនាក់ទំនងរួមរបស់យើង ដែលរឹងមាំបំផុតដែលមិនធ្លាប់មាន” ។

 មន្ត្រីរូបនោះបានឲ្យដឹងទៀតថា យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកស្នងតំណែងរបស់លោកនាយករដ្ឋមន្រ្តីលោក អាបេ ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសរបស់យើង និងជំរុញគោលដៅរួមរបស់យើង។

 បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានពីលោកអាបេ មានចេតនាលាលែងពីតំណែងអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចូ លីជៀន បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ដោយនិយាយថាវាជាបញ្ហាកិច្ចការផ្ទៃក្នុងរបស់ជប៉ុន ប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិន “ចង់បន្តលើកកម្ពស់ការកែលំអ និងការអភិវឌ្ឍចំណងទាក់ទង” ជាមួយប្រទេសជប៉ុន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top