ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឲ្យបញ្ឈប់បង្កើនរលកបញ្ហា នៅតំបន់សមុទ្រចិនខាងត្បូង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើឱ្យមានរលកបញ្ហា និងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង និងដើរតួនាទីស្ថាបនាក្នុងការថែរក្សាសន្តិភាព  និងស្ថិរភាពក្នុងតំបន់។

 អ្នកនាំពាក្យ Zhao Lijian បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានអះអាងថាប្រទេសចិនបានបាញ់សាកល្បងមីស៊ីលផ្លោងនៅសមុទ្រចិនខាងត្បូង នៅព្រឹកថ្ងៃទី២៦ ខែសីហា ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

 សកម្មភាពបណ្តុះបណ្តាលពាក់ព័ន្ធនៅក្បែរកោះស៊ីសា នៅសមុទ្រចិនខាងត្បូង គឺជាការរៀបចំទម្លាប់ដែលធ្វើឡើងដោយយោធាចិន នៅឯនាយឆ្នេរសមុទ្រចិន។  លោក បន្ដថាពួកគេមិនមែនជាគោលដៅ សម្រាប់ប្រទេសណាមួយនោះទេ ហើយក៏មិនមានអ្វីដែលត្រូវធ្វើជាមួយជម្លោះសមុទ្រចិនខាងត្បូងដែរ៕

ដោយ ឈូក បូរ៉ា

To Top