ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-27 បានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅកាលពីថ្ងៃអាទិត្យ ដើម្បីស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍តាមវិទ្យុបច្ចេកទេស របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ សេវាកម្មផ្សព្វផ្សាយ របស់ក្រសួងបានឲ្យដឹងថា“ នៅថ្ងៃទី០៩ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសមួយខិត ទៅជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រខ្មៅ” ។ ប្រភពដដែលបានបន្ថែមទៀតថា នាវិកនៃយន្តហោះចម្បាំង...
បរទេស៖សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ នៅទីក្រុងហុងកុង ក្រោយពីមានការចាប់ខ្លួនមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយគាំទ្រ លទ្ធិប្រជាធិបតេយ្យ លោក Jimmy Lai។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យកិច្ចការបរទេស គណៈកម្មាធិការអឺរ៉ុប លោក Peter Stano បាននិយាយដូច្នេះថា “ការចាប់ខ្លួនលោក Peter Stano សមាជិកគ្រួសាររបស់លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង នឹងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ ។ បទបញ្ជានេះ លោកអភិបាលខេត្តបានលើកឡើង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ...
បរទេស៖យោងតាមការចេញផ្សាយមួយ ដោយកាសែត CBS News នៅថ្ងៃនេះបានសរសេរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបញ្ចប់ទៅនូវសន្និសីទភ្លាមៗក្រោយពេលបានប្រកែកគ្នាបន្តិចអំពីច្បាប់ ស្តីពីសុខភាពរបស់យោធាចូលនិវត្តន៍។ នៅមុនហេតុការណ៍លោកត្រាំបានបន្តការលើកឡើង និងនិយាយដដែលថារដ្ឋាភិបាលរបស់លោកគឺជាអ្នកដែលបានអនុម័តច្បាប់មួយនេះ ដែលតាមពិតជាក់ស្តែងត្រូវបានធ្វើឡើងរួចរាល់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះប៉ុន្តែនៅពេល ដែលអ្នកកាសែតម្នាក់របស់ CBS news បានស្រែកសួរទៅលោកប្រធានាធិបតីថា ហេតុអ្វីបានជាលោកនៅតែនិយាយថាច្បាប់នេះត្រូវបានតាក់តែងដោយ រដ្ឋាភិបាលរបស់លោកទៅវិញ។ លោកប្រធានាធិបតីបានព្យាយាម បញ្ចប់ការដេញដោល សួរពីអ្នកកាសែតរូបនេះហើយក៏បានត្រឹមនិយាយថាអរគុណ អ្នកទាំងអស់គ្នារួចក៏ដើរចេញទាំងពាក់កណ្តាលផ្លូវតែម្តងហើយក៏មានលឺសំណើចពីសំណាក់ អ្នកចូលរួមនៅក្នុងពិធីនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ទើបតែត្រូវបានបង្កើតឡើង ហើយការពង្រឹងរបៀបរបបការងារ និងការកសាងសមត្ថភាពរបស់មន្ត្រី នៃគណៈកម្មាធិការនេះ គឺមានលក្ខណៈចាំបាច់ និងមានសារៈសំខាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាព។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម...
ភ្នំពេញ៖ រាជដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរ ពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជើងហោះហើរជាបណ្ដោះអាសន្នពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរួមចំណែកដល់ការទប់ស្កាត់...
បរទេស៖ ប្រភពពីប្រេសិតពិសេសអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចចរចាសន្តភាពដែល ទន្ទឹងរង់ចាំជាយូរមកហើយ រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងប្រទេសកាតា ក្នុងពេលមួយសប្ដាហ៍ទៀត នៅពេលដែលក្រុមអ្នកទោស តាលីបង់ចុងក្រោយ ត្រូវបានដោះលែង។ រដ្ឋាភិបាលបានទទួលយក ការណែនាំឲ្យដោះលែង អ្នកទោសតាលីបង់ចំនួន ៤០០នាក់ ត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាគ្នា មានគោលដៅបញ្ចប់សង្គ្រាម ដែលបានកើតមានតាំងពីកងម្លាំង អាហ្វហ្គានីស្ថានគាំទ្រដោយអាមេរិក...
បរទេស៖ រដ្ឋធានីបេរូតរបស់លីបង់ ត្រូវបានរង្គោះរង្គើដោយការផ្ទុះ ដ៏សាហាវមួយកាលពីថ្ងៃទី ៤ ខែសីហា ដែលត្រូវបានគេជឿជាក់ថា បានកើតឡើងដោយសារ តែសារធាតុគីមី អាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៅកំពង់ផែទីក្រុងបេរូត។ ការបំផ្ទុះនេះបានសម្លាប់ មនុស្សយ៉ាងតិច ១៥៧នាក់ និងរបួស ៥.០០០នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា...
ភ្នំពេញ ៖ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានបញ្ជាក់ថា ពិតជាមានករណីបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ លាប់ជំងឺកូវីដ១៩ឡើងវិញ ដូចអ្វីដែលប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរាយការណ៍ ។ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានលើកឡើងបែបនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ម្នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ សីហា បានបង្ហាញរូបថតជួបជុំក្រុមគ្រួសារ ៣ជំនាន់ រួមមានសម្ដេច និងភរិយាព្រមទាំង កូនចៅប្រុសស្រីផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានរំលេចសារលើគេហទំព័រហ្វេសប៊ុកថា «៣ជំនាន់មនុស្សមានជាង ៣០នាក់នេះ គិតតែខ្លួនខ្ញុំនិងភរិយាតែប៉ុណ្ណោះ ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ ៥នាក់ និងបងប្អូនប្រុសស្រីភរិយាខ្ញុំ ៣នាក់ទៀតផង។...