ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះ ស៊ើបការណ៍អាមេរិក លើសមុទ្រខ្មៅ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-27 បានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅកាលពីថ្ងៃអាទិត្យ ដើម្បីស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍តាមវិទ្យុបច្ចេកទេស របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

សេវាកម្មផ្សព្វផ្សាយ របស់ក្រសួងបានឲ្យដឹងថា“ នៅថ្ងៃទី០៩ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសមួយខិត ទៅជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រខ្មៅ” ។

ប្រភពដដែលបានបន្ថែមទៀតថា នាវិកនៃយន្តហោះចម្បាំង Su-27 បានកំណត់អត្តសញ្ញាណ នៃវត្ថុទាំងនោះពីលើអាកាស ដែលជាយន្តហោះឈ្លបយកការណ៍ វិទ្យុរបស់កងទ័ពជើងទឹកអាមេរិក EP-3E Aries ។

ប្រភពបញ្ចាក់ថា “បន្ទាប់ពីយន្តហោះស៊ើបការណ៍អាមេរិក បានងាកចេញពីព្រំដែនរដ្ឋរបស់រុស្ស៊ី យន្ដហោះប្រយុទ្ធរុស្ស៊ី បានវិលត្រឡប់ ទៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព”៕ ដោយ៖ ឈូក បូរ៉ា

To Top
×