ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញឲ្យគោរព សិទ្ធិមនុស្សនិងសេរីភាព បញ្ចេញមតិ នៅហុងកុង

បរទេស៖សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ នៅទីក្រុងហុងកុង ក្រោយពីមានការចាប់ខ្លួនមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយគាំទ្រ លទ្ធិប្រជាធិបតេយ្យ លោក Jimmy Lai។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យកិច្ចការបរទេស គណៈកម្មាធិការអឺរ៉ុប លោក Peter Stano បាននិយាយដូច្នេះថា “ការចាប់ខ្លួនលោក Peter Stano សមាជិកគ្រួសាររបស់លោក និងបុគ្គលដទៃផ្សេងទៀត នាពេលថ្មីៗនេះ និងការឆ្មក់ចូលការិយាល័យកាសែត Apple Daily ក្រោមបទចោទប្រកាន់អំពីការឃុបឃិតជាមួយកងកម្លាំងបរទេស បង្កឲ្យមានការភ័យខ្លាចថែមទៀតថា ច្បាប់សន្តិសុខជាតិ កំពុងតែត្រូវបានប្រើប្រាស់រារាំងសេរីភាពបញ្ចេញមតិនិងប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងហុងកុង”។ 

មន្ត្រីនាំពាក្យកិច្ចការបរទេសគណៈកម្មាធិការអឺរ៉ុបរូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយបន្តទៀតថា “សហភាពអឺរ៉ុបធ្វើការរំឭកថា ការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននានា គឺជាកត្តាកណ្ដាលមួយនៃច្បាប់មូលដ្ឋាន និងគោលនយោបាយ “ប្រទេសមួយប្រព័ន្ធពីរ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top
×