បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ប្រទេសចិនបានធ្វើការបញ្ជូន កងយន្តហោះចំនួន២ ដើម្បីធ្វើដំណើរទៅដល់ក្បែរ នឹងព្រំដែននៃកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍កន្លងទៅ ចំពេលដែលអាមេរិកទើបតែ ប្រកាសតំណែងប្រធានាធីបតីថ្មីលោក Joe Biden។ យោងតាមការបញ្ជាក់ របស់ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងរបស់ចិន ក្នុងចំនួនដល់ទ ១៣គ្រឿង បានធ្វើដំណើរមកដល់ដែនទឹក ភាគខាងនិរតីរបស់ខ្លួន...
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង មាន ៥បន្ទប់ ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងវិស័យអប់រំ ផ្តល់ជូនមូលដ្ឋានតំបន់ដាច់ស្រយាល ដែលត្រូវបានសាងសង់ឡើង ក្នុងបរិវេណសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង...
ហាណូយ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសវៀតណាម លោក Xiong Bo បាននិយាយថា ជោគជ័យនៃសមាជជាតិលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម (CPV) នឹងក្លាយជាការធានានយោបាយរឹងមាំ និងបញ្ជាក់អំពីភាពម៉ឺងម៉ាត់ សម្រាប់ការអភិវឌ្ឍសង្គមនិយមនៅវៀតណាម និងផ្តល់នូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥...
វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន បានព្យាយាម ដោះស្រាយការព្រួយបារម្ភ របស់សាធារណរដ្ឋថា សំណើជួយសង្គ្រោះរោគរាតត្បាតចំនួន ១,៩ ទ្រីលានដុល្លារ មានតម្លៃថ្លៃពេក ដែលបានអំពាវនាវ ជាមួយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ហើយពួកគេមួយចំនួន បានជំរុញឱ្យមានផែនការ តូចមួយ ដែលផ្តោតលើការចែកចាយវ៉ាក់សាំង។ សមាជិកសភាមកពីគណបក្សទាំងពីរ បានលើកឡើងថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ១០ ប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់សម្រេចបាន ៤៣,៧៥ % គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពីថ្ងៃទី២៥...
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើង យ៉ាងអធិកអធម នៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី ២៥ខែមករា ឆ្នាំ២០២១។ ពិធីប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជង្ហុកសំបុកមាន់ នៅលើផ្លូវលេខ១០៨ ដែល មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចរាល់ហើយនាពេលថ្មីៗនេះ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយឃើញរបាយការណ៍របស់ប្រជាពលរដ្ឋផ្ញើមកកាន់មន្ត្រីជំនាញតាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៥...
ភ្នំពេញ ៖ លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សេវារដ្ឋបាល ក្នុងវិស័យសាធារណការ និងដឹក ជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី-ខេត្ត កំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាបណ្ដើរៗ ដើម្បីផ្ដល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ ក្នុងពិធីពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបែបបទ...