ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាទទួលស្គាល់ ពីជ័យជំនះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក 

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនា របស់កូរ៉េខាងជើងមួយ បានលើកឡើងអំពីការបោះឆ្នោតរបស់លោកចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងសប្តាហ៍នេះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋផ្លូវការនៅតែប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងាត់លើរដ្ឋបាលថ្មីរបស់លោក។

គេហទំព័រកូរ៉េខាងជើង នៅថ្ងៃនេះជាគេហទំព័រមួយក្នុងចំនោមគេហទំព័រឃោសនារបស់កូរ៉េខាងជើង បានធ្វើការចុះផ្សាយពីលោក បៃដិន កាលពីថ្ងៃសៅរ៍ដោយដកស្រង់របាយការណ៍ពីកាសែត Jaju Sibo ដែលជាប្រព័ន្ធផ្សព្វផ្សាយបង្រួបបង្រួមតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដោយយោងទៅលើការបះបោរនៅវិមានកាពីតូល នៅថ្ងៃដែលសភាអាមេរិក ត្រូវបានកំណត់  ដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក ចូ បៃដិន ជាអ្នកស្នងតំណែងថ្មីជាប្រធានាធិបតីអាមេរិក។

នេះគឺជាលើកទីមួយ  ហើយដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មួយបានលើកឡើងពីជ័យជំនះរបស់លោក បៃដិន ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

បណ្តាញសារព័ត៌មានកូរ៉េខាងជើង នៅតែរក្សាបាននូវភាពស្ងប់ស្ងាត់លើបញ្ហានេះ សូម្បីតែនៅពេលដែលប្រធានាធិបតីចិន ដែលជាសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួន បានផ្ញើសារអបអរសាទរដល់លោក បៃដិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top